មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ព្រះបាទនរាយណ៍រាជា (១៤៦៣-ឆ្នាំ១៤៦៩ នៃគ.ស)

ផ្សាយថ្ងៃទី ០៨ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាត ទ្រង់បានបង្វែរព្រះរាជសម្បត្តិទៅឱ្យព្រះរាជបុត្រច្បងគឺ ព្រះបាទនរាយណ៍រាជា ដែលមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះនរាយណ៍រាជារាមាធិបតី ព្រះស្រីសុយោពណ៌ធម្មាកមហារាជាធិរាជ បរមបពិត្របណ្ឌិតជាឥសូរ គង់នៅរាជវាំងចតុមុខរៀងមក។ នៅឆ្នាំ១៤៦៦ ព្រះរាជបិតារបស់ព្រះអង្គបានសោយទីវង្គតដោយជរារោគក្នុងព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៤៦៧ ព្រះបាទនរាយណ៍រាជាបានកសាងចេតីយនៅលើភ្នំដូនពេញ ដើម្បីធ្វើបុណ្យបញ្ជុះបរមអដ្ឋធាតុព្រះរាជបិតា។ សព្វថ្ងៃមានអក្សរចារឹកលើថ្មតាមព្រះរាជបញ្ជាព្រះបាទស៊ីសុវត្ថិតម្កល់នៅទីនោះតាំងពីឆ្នាំ១៩១៧រៀងមក។ នៅឆ្នាំ១៤៦៩ ព្រះបាទនរាយណ៍រាជា ទ្រង់បានប្រឈួនហើយក៏សោយទីវង្គតទៅ ព្រះអង្គមានបុត្រមួយអង្គព្រះនាមថា ព្រះបាទស្រីសុរិយោទ័យ។ មានតនៅលេខក្រោយ
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទនរាយណ៍រាជា (១៤៦៣-ឆ្នាំ១៤៦៩ នៃគ.ស) ព្រះបាទនរាយណ៍រាជា (១៤៦៣-ឆ្នាំ១៤៦៩ នៃគ.ស) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.