បុព្វបុរសដូនតាខ្មែរ ជាអច្ឆរិយបុគ្គល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុព្វបុរសដូនតាខ្មែរ ជាអច្ឆរិយបុគ្គល

ផ្សាយថ្ងៃទី ២៩ មីនា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ថ្ងៃទី ២១ មីនា រាល់ឆ្នាំ ជាថ្ងៃ សមរាត្តិទិនកាល ផ្លូវព្រះអាទិត្យ ហៅថា រវិមគ្គ ឬរវិបថ ព្រះអាទិត្យគោចរចំកណ្តាមិនល្អៀងទៅខាងទិសណាមួយឡើយ ធ្វើឲ្យលោកយើងនេះ មានកណ្តាលថ្ងៃនិងកណ្តាលយប់ប៉ុនគ្នា ហៅថា សមរាត្តិទិនកាល ឬថ្ងៃវិសុវ័ត ឬហៅថា ទិវារត្តិសមភាគ វិឞុវត៑ វិឞុបម៑ វិឞ្វក៑ វិឞុណៈ ក៏បាន មានន័យថា ថ្ងៃដែលពេលវេលាយប់និងពេលវេលាថ្ងៃស្មើគ្នា ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ថ្ងៃនេះ ២១ មីនា ២៥៦៦/២០២៣ ជាថ្ងៃសរទវិឞុវ័ត ភាសាសំស្ក្រឹតហៅថា ឝារទីយវិឞុវៈ ឬឝរទ៑វិឞុវៈ ។ ពាក្យថា វិឞុវៈ (វិសុវៈ) ស័ព្ទ ក្នុងគម្ពីរអភិធាន ឲ្យនិយមន័យថា សមរាត្តិទិនកាល ពេលវេលាដែលថ្ងៃនិងយប់មានពេលវេលាស្មើគ្នា ។ ក្រៅពីពាក្យថា វិឞុវៈ នេះ មានពាក្យស័ព្ទវេវចនៈ ដទៃទៀត ដូចជា វិឞុវត៑ វិឞុបម៑ វិឞ្វក៑ វិឞុណៈ ។ នៅថ្ងៃទី ២១ មីនា រាល់ៗឆ្នាំ ព្រះអាទិត្យនឹងគោចរត្រង់រាសីមីនៈ ព្រះអាទិត្យមិនមានការល្អៀងទៅទិសណាទេ សេចក្តីថា ថ្ងៃនេះនឹងជាថ្ងៃ ទិវារត្តិសមភាគ ឬថ្ងៃវិសុវ័ត ពេលថ្ងៃនឹងពេលយប់មួយភាគៗ មាន ១២ ម៉ោងដូចគ្នា ។ បន្ទាប់ពីថ្ងៃនេះ ព្រះអាទិត្យនឹងល្អៀងទៅទិសខាងជើងបន្តិចម្តងៗ ហៅថា ឧត្តរវិសុវ័ត កាលអាទិត្យនឹងគោចរទៅផ្លូវខាងជើងបំផុត នៅថ្ងៃទី ២១ មិថុនាមាន ឈ្មោះហៅមួយទៀតថា មហាឧត្តរវិសុវ័ត ។ បន្ទាប់ពីថ្ងៃទី ២១ មិថុនា ករន្តិរបស់ដួងអាទិត្យនឹងថយពីទិសខាងជើងបន្តិចម្តងៗ កាលដល់ថ្ងៃទី ២៣ កញ្ញា ព្រះ អាទិត្យនឹងគោចរដល់រាសីកញ្ញៈ ថ្ងៃនោះករន្តិរបស់ដួងព្រះអាទិត្យ ប៉ុនគ្នា ០ អង្សា នឹងផ្តើមទៅទិសខាងត្បូង ហៅថា ទក្ខិណវិសុវ័ត នឹងដល់ត្បូងខ្លាំងបំផុតក្នុងថ្ងៃទី ២២ ធ្នូ ដែលដួងព្រះអាទិត្យស្ថិតនៅរាសីធ្នូ ករន្តិរបស់ដួងព្រះអាទិត្យ នឹងដល់ទិសត្បូងខ្លាំងបំផុត ហៅថា មហាទក្ខិណវិសុវ័ត បន្ទាប់មកករន្តិ របស់ដួងព្រះអាទិត្យកន្លងមកដល់ថ្ងៃទី ២១ មីនា ដែលករន្តិរបស់ព្រះអាទិត្យនឹងត្រង់ជាមួយ ០ អង្សា ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ដូច្នេះ រៀងរាល់ថ្ងៃទី ២១-២២-២៣-មីនា យើងនឹងបានឃើញដួងអាទិត្យរះចំកំពូលប្រាសាទបរមវិស្ណុលោក (អង្គរវត្ត) នេះឯង ។ អ្នកជឿគោរពកាន់សាសនាព្រាហ្មណ៍ (ព្រហ្មញ្ញសាសនា, ពួកអ្នកហិណ្ឌូ) ជឿថា ពេលវេលាវិឞុវៈ គឺសមរាត្តិទិនកាលនេះ ជាថ្ងៃដ៏ស័ក្តិសិទ្ធិ ជាថ្ងៃប្ញក្សមង្គល សម្រាប់បញ្ចុះសេកមន្តអាគមគាថា និងពិធីផ្សេងៗតាមជំនឿពួកគេ ។ ពិធីកម្មរបស់ពួកអ្នកកាន់ហិណ្ឌូនេះ នាំគ្នាមុជទឹកពីព្រលឹមដោយយកគ្រាប់ល្ងពណ៌ស មកដុសសំអាតខ្លួន ហើយបានប្រារព្ធពិធីផ្សេងៗតាមជំនឿរបស់ពួកអ្នកកាន់ព្រហ្មញ្ញសាសនានោះឯង ។ ឯប្រាសាទបរមវិស្ណុលោកនេះ សាងសង់ដោយព្រះមហាវីរក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី ២ ដែលទ្រង់ជារាជវង្សមកពីមហិធរបុរៈ ហើយព្រះអង្គជាអ្នកគោរពកាន់សាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) ។ (ប្រភព Facebook Vann Chansren) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
បុព្វបុរសដូនតាខ្មែរ ជាអច្ឆរិយបុគ្គល បុព្វបុរសដូនតាខ្មែរ ជាអច្ឆរិយបុគ្គល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.