មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទជ័យវរ្ម័នទី ៤ (ភាគ ១ នៅមាន-ត)

ផ្សាយថ្ងៃទី ២៥ ឧសភា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ជ័យវរ្ម័នទី៤ (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ ក្នុងឆ្នាំ ៩២១ នៃគ.សករាជ ព្រះបាទ​ជ័យវរ្ម័នទី៤ បានភៀសព្រះកាយ ពីក្មួយរបស់ទ្រង់គឺព្រះបាទ ឥសានវរ្ម័នទី២ ទៅបោះបន្ទាយថ្មីមួយនៅភាគខាងជើងចម្ងាយពីទីក្រុង យសោធរៈបុរៈ ប្រមាណជាជាង ១០០ គីឡូម៉ែត្រ ក្នុងតំបន់ "ឆកគគី" ដើម្បីស្ថាបនាទីក្រុងថ្មីមួយឡើងឈ្មោះថា "រាជធានី​កោះកេរ្តិ៍​" ដើម្បីយកទីនោះធ្វើមូលដ្ឋានរបស់ខ្លួន ក្នុងការដណ្ដើមរាជ្យពីព្រះបាទឥសានវរ្ម័នទី២ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រាជធានី​កោះកេរ្តិ៍ (កោះកេរ្តិ៍ អានថា៖ កោះកេតិរៈ) បានកសាងឡើងក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៤ ក្នុងឆ្នាំ​៩២៨ នៃគ​.សករាជ ដែលមានទីតាំងស្ថិតនៅ ​នៅ​ភូមិ​ស្រយ៉ង់​ជើង​ ​ឃុំ​ស្រយង់​ ​ស្រុក​គូលេន មាន​ចម្ងាយ​៧៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួមខេត្ត​ព្រះវិហារ​ និង មានចម្ងាយ ១២០ គីឡូម៉ែត្រ ពីរាជធានី យសោធរៈបុរៈ នៃតំបន់អង្គរ ។ ក្រុម​ប្រាសាទ នៃរាជធានីកោះកេរ្តិ៍​ ​ដែល​រក​ឃើញ​សព្វ​ថ្ងៃ​មាន​ចំនួន​ ​៩៦​ ​ប្រាសាទ​ ដែល​សាង​សង់​លើ​ផ្ទៃដី​ ​៩​ ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​ ​ប៉ុន្តែ​ប្រាសាទ​ទាំង​នោះ​ ​ពុំ​បាន​សង់​ជិត​ៗ​គ្នា​ទេ​ ​គឺ​នៅ​ដាច់​ៗ​ពី​គ្នា​ ​១​ គីឡូ​ម៉ែត្រ​ ​ទៅ ៤​គីឡូ​ម៉ែត្រ​ ​បា្រសាទ​ទាំង​នេះ​ក៍​បាន​ខូច​ខាត​បាត់​រូប​រាង​ និង​ខ្លះ​បាន​កប់​នៅ​ក្នុង​ដី​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​រមណីដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៍​ល្បី​ល្បាញ​មួយ​របស់​ខេត្ត​ ព្រះវិហារ​ ។ នៅក្នុងរាជធានីកោះកេរ្តិ៍ មានប្រាសាទមួយឈ្មោះថា "ប្រាសាទកោះកេរ្តិ៍" ដែលសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងឆ្នាំ ៩២៨ នៃគ.សករាជ ដើម្បីឧទ្ទិសថ្វាយ ដល់អាទិទេព៣អង្គ ព្រះវិស្ណុ ព្រះព្រហ្ម និង ព្រះ​សិវៈ ដែលត្រូវបាន ទ្រង់ប្រសិទ្ធនាម ជាឈ្មោះតែមួយថា "ត្រីភូវនាស្វារៈ" ហើយបានសាងរូបសំណាក "លិង្គៈបុរៈ" មួយដាក់ដម្កល់នៅលើប្រាសាទមួយនេះ ហើយនៅផ្ទាំងសិលាចរឹក បានសរសេរទទ្ទិសថ្វាយជូនដល់ "កម្រៈតេង​ជ័យកុដ្តរាជ" ដែលជាឈ្មោះមរណៈនាមរបស់ព្រះបាទ ជ័យវរ្ម័នទី៣ ផងដែរ ដូចនេះទ្រង់ត្រូវបានគេសន្មត់ថាជាសន្តិវង្សដែលមានពង្សាវតាជាមួយព្រះបាទ ជ័យវរ្ម័នទី៣ ដែលទ្រង់ត្រូវបានប្រវត្តិវិទូលើកឡើងថា ទ្រង់មានព្រះមហេសី ត្រូវជាប្អូនស្រីរបស់ព្រះបាទ "យសោវរ្ម័នទី១" ទើបការឡើងសោយរាជសម្បត្តិរបស់អង្គគឺស្របច្បាប់ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
រចនាបថ គឺ​សំដៅ​ទៅលើ​សិល្បៈ​ក្នុងការ​សាងសង់ ឬ​តាក់តែង​លំអរ​តាម​គំនិត​របស់​ព្រះមហាក្សត្រ​ក្នុងការ​ស្ថាបនា​ប្រាសាទ​បុរាណ ដែលយើងហៅថា "ស្តាយ" (Style) ក្នុង​រចនាបថ​នីមួយៗ មានការ​កសាង​និងផ្ដោតទៅលើលក្ខណៈ​ពិសេស​ខុសគ្នា​ៗ ទៅតាមការប្រែប្រួលនា​សម័យ​កាល​ដែលស្ដេចមួយចំនួនបានគ្រប់គ្រង ។​ រចនាបថ ក្នុងសិល្បៈស្ថាបត្យកម្ម នៃក្រុមប្រាសាទកោះកេរ្តិ៍ មានការរចនាមូដ ដោយភាពបុិនប្រសប មានទំហំធំៗ ដែលត្រូវបាន​បានបង្ហាញថា ជាកម្រិតនៃការរចនាសិល្បៈ ដ៏លេចធ្លោក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្មំពេញ ដឹក Free Tel: 016 85 63 66
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្មំពេញ ដឹក Free Tel: 016 85 63 66
ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទជ័យវរ្ម័នទី ៤ (ភាគ ១ នៅមាន-ត) ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទជ័យវរ្ម័នទី ៤ (ភាគ ១ នៅមាន-ត) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.