តោះ ! ស្វែងយល់អំពីសត្វ ទោម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តោះ ! ស្វែងយល់អំពីសត្វ ទោម

ផ្សាយថ្ងៃទី ២២ តុលា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ឈ្មោះខ្មែរ ៖ ទោម ឈ្មោះខ្មែរប្រែតាមសំស្ក្រឹត ៖ ឍាមរា​ ឈ្មោះវិទ្យាសាស្ត្រ ៖ Porphyrio porphyrio អំបូរ ៖ Rallidae ឧបតិដ្ឋាន ៖ ឥណ្ឌា , ថៃ , កម្ពុជា , លាវ , ចិនភាគខាងត្បូង , ស្រីលង្កា , កោះអាន់ដាម៉ាន់ , កោះនីកូបា , រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ទោម ឬ ឍាមរា ជាបក្សីម្យ៉ាង​មានពណ៌រោមស្លាប ស្វាយលាយ ខៀវខ្ចី និងក្រម៉ៅ ចំពុះធំ និងជើងពណ៌ផ្កាឈូក នៅផ្នែកក្រោមបំពង់កមានពណ៌ផ្ទៃមេឃ ទោម ឬ ឍាមរា​នេះមាន ២ប្រភេទគឺ ពូជ poliocephalus ដែលមានទំហំដងខ្លួនធំជាងប្រភេទ viridis ! សត្វទោម ឬ ឍាមរា​នេះ វាច្រើនរស់នៅ និងធ្វើសំបុកនៅតាមតំបន់វាលភក់ ពិសេសតាមពើករុក្ខជាតិអណ្តែតទឹក និងតំបន់ស្រូវឡើងទឹក គេអាចរកឃើញវាដោយងាយនៅតាមតំបន់ជុំវិញបឹងទន្លេសាប នៅតំបន់ អាងត្រពាំងថ្ម គេសនិដ្ឋានថាវាអាចមានរហូតដល់ ១៨០០ក្បាលឯណោះ ( ឆ្នាំ ២០០៥ ) និងនៅ ព្រែកទាល់ មានប្រហែល ១៧៨៤ក្បាល ( ឆ្នាំ ២០០៣ ) នៅកំពង់ឆ្នាំងមានប្រហែល ១៥០០ក្បាល ( ឆ្នាំ ១៩៩៣ )​ ! សត្វទោម មានវត្តមាននៅទូទាំងប្រទេសកម្ពុជាយើង រដូវបន្តពូជចាប់ពីខែ កុម្ភៈ ដល់ មិថុនា និងពងម្តងចន្លោះពី ៣ ទៅ ៧ ស៊ុត !​
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ឍាមរា ភាគច្រើនខ្មែរយើងច្រើនច្រឡំថា សត្វនេះជាសត្វក្ងានព្រៃ បើយើងមើលនៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ​ជួនណាត ដោយក្នុងនោះ លោកបានសរសេរថា ៖
ឍាមរា អានតាម សំស្ក្រឹត ( ឍាមៈរា )
នាមសព្ទ
( សំ. ) ក្ងាន; ហង្ស ។ ដូច្នេះយើងបានដឹងហើយថា ពាក្យ ឍាមរា នេះមានប្រភពចេញពីភាសា សំស្ក្រឹត ដែលមានប្រភពមកពីប្រទេស ឥណ្ឌា ហើយនៅប្រទេសឥណ្ឌាខាងកើត ក្នុងរដ្ឋ កេរ៉ាឡា ( Kerala ) ពាក្យឍាមរា នេះ គឺជាភាសារបស់អ្នកស្រុក កេរ៉ាឡានេះឯង ដែលនៅទីនោះគេហៅថា താമര കോഴി ( អានជាខ្មែរ ឍាមៈរា គូហ្សិក ) សរសេរជាភាសា អង់គ្លេស Thamara kozhi ដែលមានន័យថា មាន់ទឹកផ្កាឈូក ប្រហែលគេសំដៅលើពណ៌ជើងរបស់វានេះឯង ចំនែកពាក្យ គូហ្សិក ជាឈ្មោះស្រុកមួយក្នុងរដ្ឋកេរ៉ាឡានេះដែរ និងមានន័យថា មាន់ ! តាមពិតទៅពាក្យហង្សនេះ ក៏មានប្រភពមកពី ឥណ្ឌា​ដែរ ដែលភាសាឥណ្ឌា ហៅថា Sanskrit : वाहन ( Vehana ) ដែលមានន័យថា សត្វជាយានជំនិះ តាមព្យញ្ជនៈ "ដែលសម្រាប់ដឹក , ដែលសម្រាប់អូសទាញ") តំណាងឱ្យសត្វ ទូទៅ ជាសត្វពាហនៈ ឬសត្វក្នុងទេវកថា សត្វហង្សនេះត្រូវបានគេនិយាយថាជាយានជំនិះរបស់ព្រះព្រហ្ម ! យោងតាមទេវកថា ឥណ្ឌា សត្វហង្សនេះអាចប្រែកាយបាន រាប់ពាន់យ៉ាង តាមប្រភព ពេលវេលា និងទីកន្លែង ដែលនៅក្នុងនោះ គេក៏បានលើកឡើងអំពីការប្រែកាយជាសត្វក្ងោក និង មាន់ផងដែរ ! បើតាម ត្រង់ចំណុចនេះយើងអាចសន្និដ្ឋានអំពីផ្នត់គំនិតរបស់សាសនាឥណ្ឌាបានថា ពួកគេតែងលើកឡើងនៅសត្វដែលមានរូបឆោមលោម ពណ៌ស្អាតៗ មកនិយាយក្នុងទេវកថា ទាំងក្នុងន័យប្រៀបធៀប និងត្រង់ នឹងផ្តល់ឈ្មោះអោយស្តាប់ទៅ ជាសត្វមានបារមី អំណាច កាចសាហាវ ហើយនៅការពារអទិទេពរបស់ពួកគេ ជាក់ស្តែងដូចនៅតាមផ្តែប្រាសាទខ្មែរយើងដែរ ដែលតែងតែឆ្លាក់នៅសត្វបក្សីដែលមានរូបឆោ​មលោមពណ៌ដូចជា សេក ក្រៀល ទាព្រៃ -ល- ! បើយើងនិយាយត្រឡប់មកវិញ សត្វឍាមរា នេះអាចសំដៅលើពពួកសត្វដែលមានរូបឆោមលោមពណ៌ ផ្សេងៗទៀត គ្រាន់តែគេបានលើកសត្វទោម នេះ ជាតំណាងអោយសត្វឍាមរាទាំងអស់ !
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ចំណែកសត្វហង្សក្នុងវចនានុក្រមខ្មែរ ប្រហែលចាស់ៗអ្នកប្រែភាសាសំស្ក្រឹត សម័យមុនលើកយកសត្វក្ងានជាដំណាង ដោយហេតុថា សត្វនេះមានភាពស្រស់ស្អាតជាងគេ និងមានកិរិយាទន់ភ្លន់ ប្រៀបដូចជាចរិតរបស់ជនជាតិខ្មែរយើងសម័យដើម ! (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តោះ ! ស្វែងយល់អំពីសត្វ ទោម តោះ ! ស្វែងយល់អំពីសត្វ ទោម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.