ប្រវត្តិខ្លះៗ នៃវិហារដ៏ចំណាស់អាយុប្រមាណ ១៥០០ ឆ្នាំ ដែលគេស្គាល់ថាជាអតីតវិហារបន្សល់តាំងពីសម័យរាជវង្សណានចាវ នៅក្នុងប្រវត្តិសាស្ត្រចិន
ផ្សាយថ្ងៃទី ២៨ វិច្ឆិកា ២០២៥
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះវិហារវត្តយុងឈីង (Yongqing Temple)មានទីតាំងស្ថិតនៅភ្នំហ្វេងហួង Fenghuang Mountain ទីក្រុងចាងជាកាំង ខេត្តជាំងស៊ូ Jiangsu ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសចិន។
វត្តនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ គ.ស. ៥៣៦ ក្នុងសម័យរាជវង្សលាង (Liang Dynasty)។ វត្តយ៉ុងឈីង ត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោម "វត្តចំនួន ៤៨០ ក្នុងសម័យរាជវង្សណានឆាវ (Southern Dynasties)" ដែលធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិន។ ក្នុងសម័យរាជវង្សមិង (Ming) និងឈីង (Qing) វត្តនេះត្រូវបានជួសជុលចំនួន ៦ ដង។
• អគារដើមរបស់វត្តយ៉ុងឈីងត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ ១៩៥៨ (ក្នុងសម័យបដិវត្តន៍វប្បធម៌ចិន) ហើយព្រះសង្ឃក៏ត្រូវបានបំបែកចេញពីគ្នា។
• នៅឆ្នាំ ១៩៩៣ វត្តបានចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ ហើយបានបើកជាសាធារណៈនៅឆ្នាំ ១៩៩៩ ដោយមានការស្ថាបនាឡើងវិញនូវអគាររចនាបទបុរាណជាច្រើន រួមទាំងសាលាវេនឆាងដែលទើបនឹងឆេះនេះផងដែរ។ • នៅឆ្នាំ ២០០៧ វត្តនេះត្រូវបានចុះបញ្ជីជាអង្គភាពវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំង។
នៅវេលាម៉ោង ១១:២៤ នាទីព្រឹក ថ្ងៃទី ១២ ខែ វិច្ឆិកា អគ្គិភ័យបានផ្តើមឆាបឆេះចេញពីអគារសាលាប្រវត្តិសាស្ត្រមួយឈ្មោះ សាលាវេនឆាង (Wenchang Pavilion)នៃវត្តនេះ។ សាលាវេនឆាង (Wenchang Pavilion) ដែលបានឆេះរលត់ទៅនោះ គឺត្រូវបានគេជឿថាជាកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់របស់ចិនឈ្មោះ ស៊ី ណៃអាន (Shi Nai'an) ធ្លាប់បានលាក់ខ្លួន និងនិពន្ធផ្នែកខ្លះនៃប្រលោមលោកបុរាណដ៏អស្ចារ្យមួយរបស់ចិន គឺរឿងអ្នកក្លាហាននៅភ្នំលាងសាន The Water Margin ដែលកើតឡើងក្នុងអំឡុងចុងសម័យរាជវង្សយាន។
នៅក្នុងអក្សរសិល្ប៍ចិន មានរឿងប្រលោកលោកចំនួនបួនដែលគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យបំផុតនោះគឺ ១. រឿងសាមកុក ឬនគរទាំងបី ២. រឿងដំណើរឆ្ពោះទៅទិសខាងលិច ឬថាំងចេងទៅចម្លងធម៌ ៣. រឿងអ្នកក្លាហានភ្នំលាងសាន ៤. រឿងសុបិន្តក្នុងវិមានក្រហម។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: