ផ្សាយថ្ងៃទី ២៥ មិថុនា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តកំពង់ឆ្នាំង៖ ស្រុកកំពង់លែង គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង ដែលមានប្រវត្តិសាស្ត្រយូរលង់ សម្បូរទៅដោយស្ថានីយបុរេប្រវត្តិ និងប្រាសាទបុរាណ។ តំបន់នេះដើមឡើយជាទីតាំងតម្កល់ពន្ធដារ និងជាកន្លែងដែលស្តេចត្រាញ់ ឧកញ៉ា «តេជោមាស» បានលើកលែងពន្ធជូនរាស្ត្រ ទើបឈ្មោះថា «កំពង់លែង»។ប្រវត្តិសាស្ត្រ និង សក្តានុពលស្រុកកំពង់លែងស្ថានីយបុរេប្រវត្តិសំរោងសែន៖ ជាទីតាំងបុរេប្រវត្តិដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសកម្ពុជា មានអាយុកាលជាង ១៧០០ឆ្នាំមុនគ្រិស្តសករាជ។ អ្នកជំនាញខាងបុរាណវិទ្យាបានរកឃើញឧបករណ៍ធ្វើពីថ្ម ឆ្អឹងសត្វ និងវត្ថុបុរាណជាច្រើននៅទីនេះ ដែលបញ្ជាក់ពីការរស់នៅរបស់មនុស្សតាំងពីយុគសម័យថ្មរំលីងមកម្ល៉េះ។
ប្រភពឈ្មោះ «កំពង់លែង»៖ យោងតាមឯកសារប្រវត្តិសាស្ត្រ ឈ្មោះនេះត្រូវបានជាប់ទាក់ទងនឹង ឧកញ៉ា តេជោមាស ដែលធ្លាប់ជាស្តេចត្រាញ់។ លោកបានសម្រេចចិត្តលើកលែង (លែង) ការយកពន្ធដារពីប្រជារាស្ត្រដ៏ក្រីក្រក្នុងតំបន់នោះ ដែលធ្លាប់បានជួយសហការជាមួយលោកក្នុងការបង្ក្រាបក្រុមស្តេចសម្រែ ទើបប្រជាជននាំគ្នាហៅទីនោះថា «កំពង់លែង» រហូតមក។បេតិកភណ្ឌប្រាសាទបុរាណ៖ ស្រុកនេះត្រូវបានចាត់ទុកថាជាស្រុកមួយដែលសម្បូររឿងរ៉ាវប្រវត្តិសាស្ត្រ និងប្រាសាទបុរាណច្រើនជាងគេក្នុងខេត្ត។ ក្នុងនោះមានដូចជា ប្រាសាទសក្ល (ឬប្រាសាទប្រុស) ព្រមទាំងភ្នំប្រវត្តិសាស្ត្រជាច្រើនកន្លែងដែលបង្កប់នូវរឿងព្រេងនិទានក្នុងតំបន់។
ប្រាសាទសក្ល ឬប្រាសាទប្រុស ប្រាសាទសក្ល ឬប្រាសាទប្រុស ស្ថិតនៅក្នុងទីតាំងកណ្តាលវាលស្រែ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ដែលស្ថិតក្នុងចំណោមប្រាសាទជាច្រើនទៀតដែលមានអាយុកាលរាប់សត្សវត្សមកហើយ ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមានណជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង ។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។ តាមរឿងនិទានថាកាលពីដើមឡើយ មានការភ្នាល់គ្នារវាងបុរស និងនារី លើការសាងសង់ប្រាសាទ បើខាងប្រុសឈ្នះ ខាងស្រីទៅដណ្តឹងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសទៅដណ្តឹងស្រីវិញ ។ កាលនោះខាងប្រុសបានសាងសង់ប្រាសាទមួយ ដែលមានទីតាំងនៅទួលប្រាសាទខាងលើនេះចំណែកខាងស្រីបានកសាងប្រាសាទមួយនៅក្នុងវត្តប្រាសាទ ឃុំដា សព្វថ្ងៃនេះ ។
ខាងស្រីបានប្រើប្រាជ្ញារបស់ខ្លួន ដោយបានលើកគោមបង្ហោះឡើង ចំណែកខាងប្រុសបានឃើញភ្លើងគោមស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សាងសង់ប្រាសាទ ចំណែកខាងស្រីបានបន្តខំសាងសង់ រហូតព្រឹកឡើងឡើងបានរួចរាល់ និងបានឈ្នះខាងប្រុស ។ ដូច្នេះហើយទើបតាំងពីពេលនោះមកប្រពៃណីខ្មែរយើង ប្រុសទៅដណ្តឹងស្រី ។ ចាប់ពីពេលនោះមកប្រាសាទប្រុស ដែលធ្វើមិនទាន់ហើយ នៅសេសសល់ខ្លះ ទើបបានក្លាយឈ្មោះជាប្រាសាទសក្ល ឬមានន័យថា៖ ធ្វើមិនទាន់ហើយ ។
ប្រាសាទសក្ល បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ ។ គ្មានភ្ញៀវទេសចរទៅទស្សនាប្រាសាទសក្ល និងប្រាសាទមួយចំនួនក្នុងស្រុកកំពង់លែងទេ ។ ប្រាសាទក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ។ នៅឃុំច្រណូក មានពិធីបុណ្យបែបនេះ៣កន្លែង គឺនៅអ្នកតាកោះ, នៅប្រាសាទក្ល និងនៅប្រាសាទពណ្ណរាយ ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិខ្លះៗ នៃស្រុកកំពង់លែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: