១៧ វិច្ឆិកា ១៩៤៦ ក្នុងប្រវត្តិសាស្រ្តខ្មែរ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

១៧ វិច្ឆិកា ១៩៤៦ ក្នុងប្រវត្តិសាស្រ្តខ្មែរ

ផ្សាយថ្ងៃទី ១៣ ធ្នូ ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
• ០៩ ឧសភា ១៩៤១ បារាំង និង ជប៉ុន ចុះ ហត្ថលេខា នៅក្រុង តូក្យូ ប្រទេសជប៉ុន ដោយបារាំងព្រមលះបង់អាណាខេត្រកម្ពុជា មានខេត្តបាត់ដំបង សៀមរាប (លើកលែងប្រាសាទបុរាណទាំងឡាយនៅសៀមរាប ) មួយផ្នែកធំនៃខេត្តព្រះវិហារ ខេត្តស្ទឹងត្រែងឲ្យទៅប្រទេសថៃ។ ព្រំដែនអន្តរជាតិ ខ្មែរ ថៃនៅ សម័យនោះ គឺស្ពានស្វាយដូនកែវបច្ចុប្បន្ននេះ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
• ១៥ សីហា ១៩៤៥ អាមេរិចទម្លាក់គ្រាប់បែកបរិមាណូនៅ ហ៊ីរូស៊ីម៉ា ។ ជប៉ុនចុះចាញ់សង្រ្គាម ហើយក៏ដកថយពីអាស៊ីអាគ្នេយ៍។ អង្គការសហប្រជាជាតិ ត្រូវបានបង្កើតនៅ ថ្ងៃទី ២៤ កញ្ញា ១៩៤៥
• ថៃបានដូរឈ្មោះ ស្រុកខេត្ត ទាំងនោះ ជាភាសាថៃ ដូចជា ខេត្ត បាត់ដំបង ទៅជា ព្រះតាបង, មង្គលបុរី ទៅជា មង់ឃុនបូរី , សិរីសោណ័ ទៅជា ស៊ីសុផុន, ភិបុនស៊ុងក្រាម (ពិបុលសង្រ្គាម ជាខេត្តថ្មី តាំងនៅ ស្រុកសរសរស្តម្ភ នៃខេត្តសៀមរាប) , ស្រុកសង្កែ ទៅជា ព្រហ្មយោធិ , មោងប្ញស្សី ទៅជា អធិទេវតេជ , ស្រុកទឹកជោរ ទៅជា សិន្ធុសង្រ្គាមជ័យ ( សិន្ធុសង្រ្គាមឆៃ) ស្រុកម្លូព្រៃ ខេត្តព្រះវិហារ ទៅជា មនោព្រៃ ជាដើម។ • ១៧ វិច្ឆិកា ១៩៤៦ សន្ធិសញ្ញាមួយនាក្រុងវ៉ាស៊ិនតោន ចុះហត្ថលេខា ដោយបារាំង និង ថៃ ព្រមប្រគល់ដែនដីខ្មែរដែលថៃយកកាលពី ១៩៤១ មកខ្មែរវិញ។
• មុនឈានដល់ការព្រមព្រៀនេះ ប្រទេសថៃបានជំទាស់ដាច់ខាត ដោយសុំឲ្យ អង្គការសហប្រជាជាតិធ្វើប្រជាមតិដើម្បីដឹងថា តើប្រជាជននៅក្នុងខេត្តទាំងនោះ ចង់ទៅនៅជាមួយប្រទេសថៃ ឬ មកនៅជាមួយខ្មែរវិញ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

• ប្រទេសបារាំង អង់គ្លេស និង អាមេរិច ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិមិនព្រមចំពោះរឿងធ្វើប្រជាមតិ ហើយចុងក្រោយ ថៃក៏ព្រមចុះហត្ថលេខាសន្ធិសញ្ញា ក្រុងវ៉ាស៊ិនតោន។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ឯកសារយោង៖
• “ មាលាដួងចិត្ត ” និពន្ធដោយលោក នូ ហាច
• “បដិវត្តន៍ ពី សៀម ទៅ ថៃឡង់ ” និពន្ធដោយ លោក នួន ឃឿន
• M.L Manich Jumsai , History of Thailand and Cambodia, Chalmermmit
១៧ វិច្ឆិកា ១៩៤៦ ក្នុងប្រវត្តិសាស្រ្តខ្មែរ ១៧ វិច្ឆិកា ១៩៤៦ ក្នុងប្រវត្តិសាស្រ្តខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.