រឿងដ៏ចម្លែក នៅទីកប់សព Père Lachaise ក្នុងទីក្រុងប៉ារីស - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងដ៏ចម្លែក នៅទីកប់សព Père Lachaise ក្នុងទីក្រុងប៉ារីស

ផ្សាយថ្ងៃទី ១២ ធ្នូ ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅទីកប់សព Père Lachaise ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មានកន្លែងបញ្ចុះសពមួយដែលល្បីល្បាញព្រោះមូលហេតុមួយដែលគ្មានអ្នកណាគិតដល់ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
លោក Victor Noir ជាអ្នកកាសែតនាសតវត្សរ៍ទី ១៩ ត្រូវគេសូនរូបដោយទង់ដែងដើម្បីរម្លឹករូបលោកជារៀងរហូតក្រោយពីលោកត្រូវគេធ្វើឃាត ។ ប៉ុន្តែរូបចម្លាក់នេះមានលក្ខណៈគួរកត់សម្គាល់មួយគឺនៅលើខោចន្លោះភ្លៅលោក គេបានសូនរូបទល់ឡើង ។ ហើយចំណេរក្រោយៗមកមានជំនឿដ៏ចម្លែកមួយបានលេចចេញ ។ អ្នកមកមើលផ្នូរលោក ពិសេសស្រីៗ បាននាំគ្នាលុញចន្លោះភ្លៅ បបូរមាត់ និង ជើងរូបរបស់លោកដោយគេមានជំនឿថាធ្វើបែបនេះអាចជួយអោយមានកូនបាន មានទំនាក់ទំនងស្នេហ៍ ឬ សំណាងល្អនៅក្នុងជីវិតស្នេហារបស់គេ ។ បច្ចុប្បន្ននេះ រូបទង់ដែងម្តុំកន្លែងនេះ ឡើងរលោងបើប្រៀបទៅកន្លែងផ្សេងទៀតនៃ តួអង្គសូនរូបទាំងមូល ។ នេះមិនមែនជាប្រពៃណីបុរមបុរាណ​ឬក៏ជាក្បួនបុណ្យប្រវត្តិសាស្ត្រអ្វីទេ តែគ្រាន់ជារឿងនិទានសម័យថ្មីនៃទីក្រុងប៉ារីសដ៏ចម្លែកមួយដែលកើតឡើងពីចម្ងល់ ពីចចាមអារ៉ាម និង ពីអ្នកទៅមើលផ្នូររាប់មិនអស់តែប៉ុណ្ណោះ ។ ជាផ្នូរដ៏ស្ងប់ស្ងៀមមួយដែលជាចៃដន្យបានប្រែក្លាយជាភាពចម្លែកវប្បធម៌មួយ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

រឿងដ៏ចម្លែក នៅទីកប់សព Père Lachaise ក្នុងទីក្រុងប៉ារីស រឿងដ៏ចម្លែក នៅទីកប់សព Père Lachaise ក្នុងទីក្រុងប៉ារីស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.