ការរកឃើញព្រះបរមសរីរធាតុពិតប្រាកដ (ឆ្អឹងម្រាមដៃ) របស់ព្រះពុទ្ធសមណគោត្តមនៅក្នុងប្រទេសចិន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ការរកឃើញព្រះបរមសរីរធាតុពិតប្រាកដ (ឆ្អឹងម្រាមដៃ) របស់ព្រះពុទ្ធសមណគោត្តមនៅក្នុងប្រទេសចិន

ផ្សាយថ្ងៃទី ០៩ ធ្នូ ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កាលពីឆ្នាំ១៩៨៧ ចេតីយបុរាណមួយស្ថិតនៅក្នុងវត្តហ្វាម៉ិន ខេត្តសានស៊ី ប្រទេសចិនបានដួលបាក់រលំ ហើយតាមរយៈកំណាយគេបានរកឃើញរូងក្រោមដីមួយដែលមានកំណប់ទ្រព្យជារតនវត្ថុជាច្រើន ហើយអ្វីដែលសំខាន់ជាងគេនោះគឺហឹបឈើមួយ។ នៅពេលដែលគេចាប់ផ្តើមបើក ហឹបឈើនោះ គឺមានហឹបប្រាក់ក្នុងនោះមួយជាន់ទៀត ដែលមានជាបន្តបន្ទាប់រហូតដល់៨ជាន់ ទើបគេប្រទះឃើញ ព្រះបរមសរីរធាតុគឺឆ្អឹងម្រាមដៃ របស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ។ ខ្ញុំសូមរៀបរាប់អំពីហឹបនីមួយៗដូចតទៅ៖
ហឹបទី១៖ នៅខាងក្រៅគេបំផុត គឺជាហឹបឈើក្រអូបខ្លឹមចន្ទន៍ក្រស្នា មានឆ្លាក់រូបរបស់ព្រះអមិតាភៈនិងរូបឋានសួគ៏សុខាវិតីដែលទ្រង់ប្រតិស្ថាននៅ។ ហឹបឈើនេះបានបែកបាក់ខ្លាំងដោយសារវ័យចំណាស់ និងរងគ្រោះដោយការបាក់រលំ ហើយបច្ចុប្បន្ននេះនៅសល់តែបំណែកខ្លះៗតែប៉ុណ្ណោះ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ហឹបទី ២ ៖ ហឹបនៅជាន់ទី ២ ខាងក្នុងហឹបឈើ គឺធ្វើឡើងអំពីប្រាក់មានគម្រប ហើយនៅជ្រុងនីមួយមានឆ្លាក់រូបរបស់ព្រះឥន្ទ្រាធិរាជដែលមានសទ្ធាចំពោះព្រះពុទ្ធសមណគោត្តម។
ហឹបទី ៣ ៖ គឺនៅជាន់ទី ៣ ខាងក្នុងហឹបប្រាក់ គឺជាកូនហឹបប្រាក់មិនមានឆ្លាក់រូបអ្វីទេដោយផ្ទៃខាងក្រៅខាត់យ៉ាងរលោងស្រិល។
ហឹបទី ៤ ៖ ស្ថិតនៅខាងក្នុងហឹបទី៣ គឺជាកូនហឹបមាសមានឆ្លាក់រូបព្រះពុទ្ធសមណគោត្តមកំពុងសម្តែងព្រះធម៌ ក្រោយពេលដែលព្រះអង្គបានត្រាស់ដឹង។
ហឹបទី ៥ ៖ គឺជាកូនហឹបមាសដែលមានឆ្លាក់ជាក្បាច់ស្រទាប់ផ្កាឈូកដែលតំណាងឲ្យព្រះពុទ្ធ។
ហឹបទី ៦ ៖ គឺជាកូនហឹបមាស លម្អដោយត្បូងធម្មជាតិ និងថ្មមានតម្លៃ ហើយឆ្លាក់ជាសន្លឹកផ្កាឈូក ហឹបទី៧៖ រូបរាងដូចហឹបទី ៦ ដែរ គ្រាន់តែតូចជាង ហើយមានលម្អដោយត្បូងថ្ម និងគជ់ខ្យង ហើយមានចម្លាក់ជារូបស្លឹកឈើតាមរចនាប័ទ្មរបស់រាជវង្សថាង។
នៅពីក្នុងហឹបទី ៧ នេះ គឺជាកូនចេតិយមាសតូចច្រឡឹងមួយមានទ្វារទាំងបួនទិស ហើយនៅក្នុងកូនចេតិយនោះគឺជាព្រះបរមសរីរធាតុនៃព្រះអង្គុលីព្រះហស្តរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តមដែលស្រោបដោយសន្លឹកមាស ដែលនេះគឺជាព្រះបរមសរីរធាតុពិតប្រាកដមួយនៅលើភពផែនដីនេះ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

បើយោងតាមឯកសារ ព្រះបរមសរីរធាតុនេះត្រូវបាននាំមកកាន់ប្រទេសចិនតាំងពីសតវត្សទី២ ដោយព្រះបាទអសោកមហារាជនៃប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា ហើយយកមកតម្កល់ក្នុងវត្តហ្វាម៉ិននេះដែលដំបូងឡើយមានឈ្មោះហៅថា វត្តព្រះបាទអសោក (King Ashoka Temple)។ ក្នុងរជ្ជកាលរាជវង្សថាង (Tang Dynasty) ព្រះចៅអធិរាជជាច្រើនអង្គបានដង្ហែព្រះបរមសរីរធាតុនេះទៅកាន់ព្រះរាជវាំងដើម្បីគោរពបូជា ហើយបានថ្វាយកំណប់ទ្រព្យជាច្រើនដល់វត្តនេះ ដែលទ្រព្យទាំងនោះក៏ត្រូវបានគេរកឃើញនៅក្នុងរូងក្រោមដីជាមួយព្រះសរីរធាតុផងដែរ។ ដើម្បីការពារដល់ព្រះបរមសរីរធាតុពិតប្រាកដនោះ ព្រះរាជាបានឲ្យគេធ្វើជាហឹបផ្សេងៗគ្នាដាក់ព្រះសរីរធាតុចម្លងចំនួន៤បន្ថែមទៀតដើម្បីជាការបំភាន់។ នៅពេលដែលចេតិយចំណាស់ប្រមាណ១៧០០ឆ្នាំក្នុងវត្តហ្វាម៉ិនបាក់រលំនោះ នៅក្នុងរូងក្រោមដីនោះគេបានរកឃើញកំណប់សរុបទាំងអស់ជាង២០០០មុខដែលសុទ្ធតែរតនសម្បត្តិរបស់ជាតិមហាយក្សចិន តែអ្វីដែលពិសេសជាងគេគឺព្រះបរមសរីរធាតុនេះឯង។
ព្រះសរីរធាតុពិតប្រាកដនេះ មិនត្រូវបានដាក់តាំងបង្ហាញជាសាធារណៈជារៀងរាល់ថ្ងៃទេដោយគេដាក់តាំងបង្ហាញ តែក្នុងឱកាសពិធីបុណ្យធំៗរបស់ព្រះពុទ្ធសាសនា ឬ ក្នុងព្រឹត្តិការណ៍ពិសេសៗប៉ុណ្ណោះ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ការរកឃើញព្រះបរមសរីរធាតុពិតប្រាកដ (ឆ្អឹងម្រាមដៃ) របស់ព្រះពុទ្ធសមណគោត្តមនៅក្នុងប្រទេសចិន ការរកឃើញព្រះបរមសរីរធាតុពិតប្រាកដ (ឆ្អឹងម្រាមដៃ) របស់ព្រះពុទ្ធសមណគោត្តមនៅក្នុងប្រទេសចិន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.