ផ្សាយថ្ងៃទី ២៦ មករា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភូមិព្រែកដំបងស្ថិតនៅក្នុង ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រើយខាងលិចទន្លេមេគង្គ ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ខាងជើងក្រុងភ្នំពេញ។ ពីដើមពុំមានផ្លូវជាតិ 6A ទេ។ ព្រែកដំបងពុំមានផែកប៉ាល់ដូចនៅរកាកោងទេ ដូច្នេះអ្នកដំណើរទៅមកភ្នំពេញត្រូវឡើងជិះកប៉ាល់ចូលបុកដី នៅមុខវត្តព្រែកដំបង។ កប៉ាល់ចូលបុកដី គេបោះក្ដាររស្ពានឈើមួយមកច្រាំងដើម្បីឲ្យអ្នកដំណើរដើរឆ្លងនិងលើកអីវ៉ាន់ចុះឡើង។ កប៉ាល់បុកដីនៅម៉ោង ៥ ភ្លឺ មកដល់ភ្នំពេញប្រហែលម៉ោង ១១។ ចេញពីភ្នំពេញវិញម៉ោង១ រសៀល ទៅដល់ព្រែកដំបងម៉ោងប្រហែល ៥,៦ ល្ងាច។ ពីដើមគេទៅរៀននៅសាលាអាចម៍គោ គឺជារោងមួយដែលព្រះសង្ឃធ្វើក្នុងទីធ្លាវត្តសម្រាប់ដាក់គោដែលអ្នកស្រុកយល់ថាចង្រៃៗ យកទៅប្រគេនឱ្យវាដេកពេលយប់។ ព្រឹកឡើងកូនសិស្សតូចៗត្រូវទៅបោសអាចម៍គោកើបចេញហើយយកកន្លែងអង្គុយរៀន បានជាគេហៅថា"សាលាអាចម៍គោ"។
អ្នកដំណើរដោយកង់ឬរទេះគោ ទៅមកតាមផ្លូវលំមួយស្របតាមមាត់ទន្លេ។ នៅខាងត្បូងវត្តស្របនឹងផ្លូវលំនេះមានរោងប្រក់ស្លឹកមួយ ដែលខណ្ឌជាបន្ទប់។ ចឹកសៀរ(ឪខ្ញុំ)លក់ចាប់ហួយ,ហៀយឺន កាត់ដេរខោអាវ,គូដាងលក់គុយទាវ ក្រៅពីនោះមានរាន គឹមប៉ោលក់បាញ់ឆែវ ,គឹមពា លក់អាកោរនិងទឹកកកឈូស...។ល។ ពេលយប់គេទៅសម្រាកនៅផ្ទះឈើធំៗដែលសង់នៅក្នុងភូមិ។ នៅមុខវត្តព្រែកដំបង(ហៅវត្តចាស់)តាមមាត់ទន្លេនៅសង្ខាងក្លោងងទ្វារវត្តមានគេឆ្លាក់រូបយក្សពីរមុខគួរឱ្យខ្លាចឈរកាន់ដំបង(ចម្លងពីចម្លាក់ទ្វារបាលប្រាសាទព្រះខ័ន្ធ)។នៅជាប់នឹងខ្លាងទ្វារ គេសង់សាលាសំណាក់មួយធំមានពាងទឹកនៅខាងមុខ ដែលក្មេងៗតែងតែទៅលេងស្វាចាំទីនៅទីនោះ។ យាយ លាប់គាត់ជាមនុស្សឆ្កួតស្លូតឥតនិយាយស្ដីចេះតែញញឹមគាត់តែងទៅដេកនៅលើសាលាសំណាក់នោះ។ គាត់កាចតែនៅពេលណាដែលក្មេងៗចេះតែទៅរករឿងគាត់។ នៅខាងជើងខ្លោងទ្វារមានរោងអ្នកតាមួយសង់ពីឈើឈ្មោះលោកតាពេជ្រ(ដុំថ្មមួយដុំដែលគេដាក់តម្កល់លើរានខ្ពស់)។យូរៗខ្ញុំឃើញគេបញ្ជាន់អារក្ស ដែលមានយាយយូ និងយាយទឹម ស្នងរូបអារក្សស្លៀកពាក់ពណ៌ឆើតៗលោតរាំទទ្រាក់ទទ្រើតបញ្ចើច តាមចង្វាក់ភ្លេងអារក្សញាប់រន្ថើន។ ចូលតាមក្លោងទ្វារវត្ត មានសាលាបឋមសិក្សាថ្មីគេទើបនឹងសាងសង់នៅសងខាងផ្លូវមានបួនអាគារសង់លើទួល(ការពារខែទឹកលិច)មួយអគារមានបីបន្ទប់(សាលាដែលខ្ញុំរៀនពីក្មេងលោកគ្រូឈ្មោះគ្រួសន)ដែលមានសួនច្បារផ្កាចម្រុះនៅខាងមុខ។ បន្ទាប់ពីសាលារៀននេះទៅគឺជាទីធ្លាវត្តចាស់ ដែលខាងមុខគេមានព្រះវិហារសង់កម្ពស់ប្រហែល១ ម៉ែត្រ ពីដី។ ម៉ែថាពីដើមអាគ្រក់ តែងអង្គុយពីលើដំបូលវិហារនោះទម្លាក់ជើងមកដី យកដៃវែងលូកចាប់លោកនេនតូចៗយកទៅប្រលែងលេង ពេលលែងមកវិញលោកសង្ឃអស់នោះឈឺញ័រញាក់ចង់ជ្រុះសក់។ នៅក្បែរវិហារមានកុដិឈើខ្ពស់ពីដីរបស់លោកគ្រូសូត្រស្ដាំឈ្មោះលោកគ្រូស៉ុំ។
នៅតាមបណ្ដោយទីធ្លាវត្តគេដាំដើមគគីរខ្ពស់ៗ ដែលមានសត្វស្មោញមកធ្វើសំបុកនៅ។ ពេលខ្យល់ខ្លាំងម្ដងៗអ្នកស្រុកតែងតែទៅរើសកូនស្ញោញមិនទាន់ដុះស្លាប ធ្លាក់មកដីយកមកដាក់ក្នុងទ្រុងធំចិញ្ចឹមទុកធ្វើម្ហូប។ ចូលផុតព្រះវិហារមានទីធ្លាធំមួយសម្រាប់គេលេងល្ខោនពេលបុណ្យម្ដងៗ ឬបញ្ចាំងកុនសម្ដេចឪ។ ផុតពីទីធ្លានោះទៅមានកុដិធំពីរសង់ពីស៊ីម៉ងត៍ខ្ពស់ផុតពីដី គឺជាកុដិសង្គ្រាជ ព្រហ្ម និងព្រះចៅអធិការ សំ។ នៅតាមផ្លូវក្នុងវត្តខ្វាត់ខ្វែងមានសួនច្បារផ្កាចម្រុះពណ៌ និងដើមឈើធំៗដូចជាដើមស្វាយ,ដើមទឹកដោះគោ,ដើមពងមាន់...។ល។ បន្ទាប់ពីកុដិធំទាំងពីរមានសាលាឆាន់ធំមួយសង់អំពីស៊ីម៉ងត៍ អាចដាក់មនុស្សបានរាប់រយនាក់។ នៅតាមបណ្ដោយរបងខាងលិចមានកុដិព្រះសង្ឃធ្វើអំពីឈើខ្ពស់ពីដីសង់យ៉ាងមានរបៀបរបបនៅក្នុងនោះមានកុដិអាចារ្យផន ដែលជាគ្រូសូត្រឆ្វេង មានអណ្ដូងទឹកនិងរោងម៉ាស៊ីនភ្លើង។ នៅរបងខាងត្បូងវត្ត មានកុដិមួយសង់ដាច់ពីគេ ហៅកុដិលោកតាពាង។
លោកតាពាងជាសង្ឃដែលមិនសូវមានប្រាជ្ញាសូត្រធម៌អាថ៌មិនទាន់គេ អ្នកស្រុកមិនសូវរាប់រកយកចង្ហាន់ទៅប្រគេនទេ។ មុនពេលថ្ងៃត្រង់ឪខ្ញុំតែងប្រើខ្ញុំឲ្យយកចង្ហាន់ដើរឆ្លងប្រឡាយគ្មានទឹកមួយនៅកៀនរបងវត្តទៅប្រគេនលោក តាពាង។ រីឯនៅមុខវាំងភ្នំពេញពីដើមមានដើមគគីរខ្ពស់ៗ និងមានសត្វស្មោញទាំងហ្វូងរស់នៅ យាយចាស់ៗធ្វើដំណើរតាមកប៉ាល់កាត់មុខវាំងតែងតែលើកដៃសំពះមិនដែលខាន។ សូមអរគុណចំពោះម្ចាស់អត្ថបទ ដោយហេតុថា ឃើញមានអត្ថន័យ ដែលអ្នកសម័យក្រោយមិនបានដឹង ទើបកាសែតឯករាជ្យជាតិ សុំលើកមកផ្សាយបន្ត និងសូមអធ្យាស្រ័យ ពីម្ចាស់អត្ថបទពីចម្ងាយ......។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ព្រែកដំបង នៃអតីតកាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: