ផ្សាយថ្ងៃទី ០៩ កុម្ភៈ ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កំពង់ធំ៖ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៩ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។
មានរឿងដំណាលថា៖ កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ ដែលគេហៅថា កំពង់ធំ។ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា។
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖ ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។ ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។ ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។
បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង ស្ទឹងសែន (៦ ៣៥៥ ហិកតា)។
ភ្នំសន្ទុក
ភ្នំច្រាច់
ភ្នំរាំង
ភ្នំរាង
ភ្នំជី
ភ្នំស្រះខ្ចៅ
ភ្នំត្បែងពែនជុំ
ភ្នំចំប៉ា
ភ្នំដារ គគីរធំ
ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ឬ ៨៥ ភាគរយនិង ២៨ ១៥០ នាក់ ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។
ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។[៥] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ៣៧១ ហិកតា។[៦] នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖ កំពង់ឈើទាល កំពង់ថ្ម កំពង់ធំ កំពង់ធំថ្មី តាំងក្រសាំង តាំងគោក ត្រពាំងឈូក ត្រពាំងវែង ទំរីង បារាយណ៍ ព្រៃទទឹង រំលង សណ្ដាន់ សានគរ សាលាវិស័យ សំបូរ ស្ទឹងសែន(ចាស់) ស្ទោង ស្រយូវ ថ្នល់បំបែក។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិរឿង នៃខេត្តកំពង់ធំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: