ប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង

ផ្សាយថ្ងៃទី ០២ មីនា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បាត់ដំបង៖ ផ្សារណាត់មិនត្រឹមតែជាសំណង់បែបបេតិកភណ្ឌប្រវត្តិសាស្ដ្ររបស់ ខេត្តបាត់ដំបង តែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាអលង្ការមួយ នៃស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះ គឺមានកំណើតមកពីសាលាវិចិត្រសិល្បៈក្រុងហាណូយ ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ ១៩២១ នៅពេលដែលលោកចូលកាន់តំណែងជាប្រធាននាយកដ្ឋានស្ថាបត្យកម្ម និងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
លោក អឺណែស បានបង្កើតរចនាបថស្ថាបត្យកម្មមួយថ្មី ដែលមិនយកតាមលំនាំបែបបុរាណ នៅក្នុងតំបន់ ដែលលោកហៅថាលំនាំអង្គរ ប៉ុន្តែសម្របទៅតាមអាកាសធាតុ និងបរិយាកាសក្នុងតំបន់។ លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មរបស់ លោកគឺ ប្រកបទៅដោយសោភណភាព ដោយដំបូលមានលក្ខណៈងាយស្រួលដល់ដំណើរ និងបម្លាស់ទី នៃខ្យល់ ហើយមានបាំងសាច រួមទាំងជញ្ជាំង មានគម្រប ជាពិសេសមានទីធ្លានៅកណ្តាលសម្រាប់ពហុបំណងផ្សេងៗ។ ចំណុចពិសេសមួយទៀត គឺសំណង់ស្ថាតប្យកម្មតាមបែបឥណ្ឌូចិន នៃសាលាហាណូយនេះ គឺមិនមែនជាលក្ខណៈបែបសិល្បៈដេកូ (Art Deco) ដែលភាគ ច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ។ នៅក្នុងតំបន់ឥណ្ឌូចិននេះ សំណង់ស្ថាបត្យកម្ម តាមបែបរចនាបទឥណ្ឌូចិនសាលាក្រុងហាណូយរួមមាន៖
សំណង់ផ្សារតាន់ឌីញនៅក្រុងហូជីមីញ (1927) សំណង់ផ្សារធំកំពង់ចាម និងផ្សារជូឡុងនៅក្រុងហូជីមីញ(1929) និងជាពិសេសផ្សារណាត់បាត់ដំបង។ សម្រាប់ផ្សារណាត់បាត់ដំបងត្រូវបានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០ ហើយដែល កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់។ ចាប់ផ្តើមតាំងពី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖
សម័យអាណានិគមបារាំង ហៅថាផ្សារក្រណាត់
សម័យសង្គមរាស្រ្តនិយម ហៅថាផ្សារធំ
សម័យសាធារណៈរដ្ឋលន់ណុល ហៅថាផ្សារស្វាយប៉ោ
សម័យប៉ុល ពត ជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិម
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាឃ្លាំងដាក់អំបិល និងអាហារ
ឆ្នាំ១៩៨៩ រដ្ឋបាលបានរៀបចំជាផ្សារណាត់សម្រាប់លក់ផលិតផលកសិកម្ម
បច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជាផ្សារណាត់។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង ប្រវត្តិត្រួសៗ នៃសំណង់បេតិកភណ្ឌ ផ្សារណាត់បាត់ដំបង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.