ពិធីចូលឆ្នាំខ្មែរ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពិធីចូលឆ្នាំខ្មែរ

ផ្សាយថ្ងៃទី ២០ មីនា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ពិពីចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូចរបស់សិស្សានុសិស្ស ហើយពិធីនេះ ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
មុនថ្ងៃចូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរវិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និង តុបតែង លម្អផ្ទះសម្បែងរបស់ពួកគេផងដែរ ជាមួយនិង ប្រពៃណីព្យួរគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និង នាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត្យ បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងចាប់កូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។
កំណត់ចំណាំ ៖ ពិធីលេងជះទឹក នៅកម្ពុជាមានប្រវត្តិមកយូលង់ណាស់មកហើយ តាំងពីសម័យសង្គមរាស្ត្រនានិយមមកម៉្លេះ ហើយត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះ រហូតដល់ប្រទេសជិតខាង ដាក់ចូលជាពិធីលេងជះទឹកយ៉ាងធំក្នុងប្រទេសរបស់ពួកគេទៀតផង ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពទៅលើសីលធម៌ របស់អ្នកដ៍ទៃផងដែរ សូមអរគុណ ។ កំណត់ចំណាំ ៖ ខ្មែរពីបុរាណកាល លេងជះទឹក ដោយសេចក្ដីថ្លៃថ្នូរ "ជះ" ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណ ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរ នៅតាមផ្លូវតូចៗ ក្នុងភូមស្រុក ឬ សហគមន៍ ឬ លេងតាមតំបន់ដែលកំណត់ឱ្យលេង ការលេងជះទឹកមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានការឆ្គាំឆ្គង បង្កើតជាគ្រោះថ្នាក់ផ្សេងៗ ការវែកញែកចោទប្រកាន់ដៀលគ្នាទៅវិញទៅមក អំពីការលេងជះទឹកនៅកម្ពុជាអំឡុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី គឺជារឿងមិនល្អនោះទេ ពាក្យចាស់បុរាណបានពោលថា ត្រីមួយកន្ត្រកបើស្អុយមួយ គឺស្អុយទាំងអស់ ដូចគ្នានិង ការលេងជះទឹក បើមានជនណាម្នាក់លេងមិនល្អ លេងដោយគ្មានសីលធម៌ នោះអ្នកលេងដ៏ទៃទៀតនិងត្រូវគេត្មិះដៀលដូចគ្នា ពីព្រោះអ្វី អ្នកដែលត្មិះដៀលទាំងនោះ មិនបានរៀនសូត្រជ្រៅជ្រះនោះទេ ពួកគេច្រើនជាពួកអវិជ្ជា និង មិនបានយល់ដឹងពីក្រមសីលធម៌ក្នុងការគិតពិចារណាក្នុងការនិយាយស្ដី នោះទេ ត្រីមួយកន្ត្រកបើស្អុយមួយ ត្រូវដកត្រីនោះចេញ មិនគួរប្រើពាក្យដៀលត្រីក្នុងកន្ត្រកជារួមនោះទេ បើមានជនណាម្នាក់លេងមិនល្អ លេងដោយគ្មានសីលធម៌ ត្រូវចាប់បុគ្គលនោះយកទៅអប់រំ មិនមែនប្រើពាក្យត្មិះដៀលមកលើអ្នកលេងទាំងអស់នោះទេ ព្រោះអ្នកលេងមានក្មេងចាស់ដូចគ្នា គួរប្រើពាក្យ សូមលេងជះទឹកដោយការទទួលខុសត្រូវ មិនគួរប្រើពាក្យដៀលត្មិះល្បែងដែលដូនតាបង្កើតនោះទេ ព្រោះល្បែងនីមួយៗសុទ្ធតែមានអត្ថន័យ សូមកុំប្រើការស្មាន ឬ ការវិនិច្ឆ័យណាមួយតាមចិត្តគំនិតរបស់លោកអ្នកដោយគ្រាន់នៅតែក្នុងផ្ទះ ហើយលឺគេថា បែបនេះ ឬ បែបនោះ ដោយខ្លួនឯងផ្ទាល់ មិនបានចុះផ្ទាល់ទៅតាមតំបន់ភូមស្រុកដែលប្រជាពលរដ្ឋ បានលេងនៅល្បែងខុសគ្នាណាខ្លះតាមទម្លាប់ ភូមស្រុក និង សហគមន៍ របស់ពួកគេ ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង "ពេលព្រឹក លាងមុខ" "ពេលថ្ងៃ លាងទ្រូង" និង "ពេលល្ងាច លាងជើង" ។ ក្នុង ឱកាសសង្រ្កាន្តឆ្នាំថ្មី នេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ ។ ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលត្រួវបានគេយកមកដង្ហែរនាពេលនោះ ដែលពិធីស្រង់ព្រះពុទ្ធអង្គនេះ បានប្រាព្ធឡើងនៅក្នុងតំបន់ នៃ ប្រាសាទព្រះខ័ន តារយៈសិលាចរឹក ដែលពណ៌នាអំពីព្រឹត្តិការណ៍នេះ ចេញផ្សាយដោយ កម្ពុជសុរិយា នៃ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ។ យោងតាមកំណត់ត្រារបស់លោក ចូវតាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារផងដែរ ដូចនេះបានបញ្ចាក់ឱ្យឃើញថា ពិធីស្រង់ព្រះ និង ទំនៀមលេងជះទឹករបស់កម្ពុជាបច្ចុប្បន្នទំនងកើតចេញពីពិធីស្រង់ព្រះ អំឡុងថ្ងៃចូលឆ្នាំខ្មែរ តាំងពីសម័យកាលចក្រភពអង្គរមកម៉្លេះ ហើយទំនៀមលេងជះទឹកនេះបានរីកសាយមកដល់បច្ចុប្បន្ននេះ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ពិធីចូលឆ្នាំខ្មែរ ពិធីចូលឆ្នាំខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.