ផ្សាយថ្ងៃទី ២៣ មីនា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះវិហារព្រះកែវមរកត គឺជាវិហារពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម ក្រោយមកត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ១៩៦២ ក្នុងរាជ្យព្រះមហាក្សត្រីយានីស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារដែលរក្សាទុកដាក់នូវរតនសម្បត្តិជាតិជាច្រើនមានដូចជា ៖ ព្រះពុទ្ធបដិមាសាងអំពីមាស ប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ក្នុងឆ្នាំ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ សព្វថ្ងៃនេះវត្តព្រះកែវមរកតគឺជាកន្លែងដែលទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាកន្លែងសាសនាដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។
ព្រះវិហារព្រះកែវមរកត ពុំមានព្រះសង្ឃគង់នៅទេ ដូចនេះ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទៅគង់នៅទីនោះ ក្នុងពេលព្រះអង្គលោកសាង ព្រះផ្នួសរយៈពេលមួយព្រះវស្សា (នាថ្ងៃ ១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧) លោក បានបួសជាភិក្ខុសង្ឃ និង បានយក ព្រះវិហារព្រះកែវមរកត ធ្វីជាទីកន្លែងសំណាក់ធម៌ ក្នុងការប្រកាន់យក ឧបោសថសីល ភាពដែលចម្រើនជាព្រះធម៌ ជារៀងរាល់ថ្ងៃ។ ដោយសារតែ ព្រះវិហារព្រះកែវមរកត មានអង្គក្សត្របួសជាភិក្ខុសង្ឃទើប ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះថ្មីបន្ថែមថា វត្តឧបោសថ ព្រះជិនរង្សីរាជានរោត្ដម រតនារ៉ាម (English: Wat Ubaosoth Preahchin Rangsey Reachea Norodom Ratanaram) ដែលមានន័យថា វត្តព្រធម៌ជាព្រះនៃពន្លឺរាជានរោត្ដមបរមរតនកោដ្ឋរតនៈសម្បត្តិរាសីចក្រ (English: The meaning: The Dharma Pagoda God of the Light King Norodom Wealth Aries) ព្រះវិហារនេះត្រូវបានគេហៅថាព្រះវិហារព្រះកែវមរកត ដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលច្នៃចេញពីត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន ៥៊៣២៩ផ្ទាំង ក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត រីឯភាពល្បីល្បាញមួយទៀតគឺរូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់ ៩០គីឡូមាស និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់ ដែលមួយគ្រាប់ធំជាងគេមានទំហំ ២៥ការ៉ាត់ ។
ព្រះសិរិអារ្យមេត្រីមាសនេះ ធ្លាប់មានប្រវត្តិជាមួយ អាណាចក្រលានជាង ប្រទេសឡាវបច្ចុប្បន្ន គឺមានរូបរាង្គដូចគ្នាទៅ និង ព្រះបាង របស់ឡាវ ដែលជាអំណោយស្ដេចរបស់កម្ពុជា ប្រទានទៅឲ្យស្ដេចឡាវ ព្រះនាមហ្វាងាំ ក្នុងពេលដែលស្ដេចថៃ លើកទ័ពឈ្លានពានតំបន់ក្រុងអង្គរ (១៣៥២-១៣៥៧) ក្នុងរាជព្រះបាទ សុរីយ៉ាវង្ស ។ ព្រះសិរអារ្យមេត្រី បានបង្កើតនៅក្នុងសិក្ខាសាលានៅវិមានអំឡុងឆ្នាំ១៩០៦ និង ១៩០៧ ដោយព្រះបាទស៊ីសុវត្ថិនៃប្រទេសកម្ពុជា។ ជញ្ជាំងដែលព័ទ្ធជុំវិញសំណង់នានាត្រូវបានគ្របដោយផ្ទាំងគំនូររាមកេរ្តិ៍ដែលគូរនៅឆ្នាំ ១៩០៣-១៩០៤ ដោយវិចិត្រករខ្មែរដឹកនាំដោយស្ថាបត្យករនៃវត្តប្រាក់ឧកញ៉ាទេពនិមិត្រម៉ក់។ រឿងព្រេងនិទានរបស់ព្រះគោព្រះកែវក៏ត្រូវបានតំណាងដោយរូបចម្លាក់ពីរនេះដែរ ដោយធ្វើការកែសម្រួលខ្លឹមសារនិងឆ្នាំនៃរឿង។
យោងតាមកំណត់ត្រារបស់កម្ពុជា របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ "ក្រសេមគន្ធៈបណ្ឌិត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជាសុរិយា កិច្ចកាល លើកទី៩ ឆ្នាំ (១៩៥០) ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) កំពុងស្ថិតនៅប្រទេសស្រីលង្កា ក្នុងរាជស្ដេច "លង្កស្សរាជ" ដែលបានតម្កល់ បដិមា "ព្រះកែវមរកត" ក្នុងមហាវិហារមេឃគិរី ដែលជាទីសិក្សាសំណាក់ធម៌យ៉ាងធំ ហាក់ដូចជា មហាវិទ្យាល័យ បរិយត្តិធម៌ក្នុងសម័យនោះ ។ គ្រានោះដែលមានស្ដេចភូមា (បច្ចុប្បន្នជាប្រទេស មីយ៉ាន់ម៉ា) ព្រះនាម "អនុរុទ្ធ" ទ្រង់បានធ្វើបដិសណ្ឋារៈ រឹតចំណងការទូតសាសនា ជាមួយស្ដេច "លង្កស្សរាជ" ទ្រង់បានសុំចំចម្លងព្រះត្រៃបិដក ជាភាសាបាលី ១ចប់ និងប្រែជាភាសាលង្កា ១ចប់ទៀត ហើយព្រះអង្គសូមរតនា សុំព្រះកែវមរកត ជាទីគោរពរំលឹកដល់ពុទ្ធសាសនាផងដែរ ហើយព្រះបាទលង្កស្សរាជ ក៏យល់ព្រមថ្វាយតាមសំណើរនេះ ។ កាលបើចម្លងចប់ហើយ ព្រះបាទ អនុរុទ្ធ ក៏បញ្ជូនព្រះត្រៃបិដក ជាភាសាបាលី ដាក់សំពៅ ១ និង ឱ្យជញ្ជូន ព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត ដាក់សំពៅ ១ទៀត រីឯ ព្រះអង្គទ្រង់គង់នៅសំពៅ ដែលដាក់ព្រះត្រៃបិដកបាលី សំពៅទាំង២ បានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័នទី១" នៅក្រុង "ស្រីយសោធរៈបុរៈ" ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ១០៤០ នៃគ.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ១០៤៤ នៃគ.សករាជ ព្រះបាទអនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទសូរ្យវរ្ម័នទី១ ក៏យល់ព្រមប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។
កឹងព្រះបាទជាកន្លែងសម្រាប់តម្កល់ស្នាមព្រះពុទ្ធបាតទាំង៤ព្រះអង្គដែលបានត្រាស់ដឹងនៅក្នុងភទ្ទកប្បយើងនេះមាន កុកសន្ធោ នាគមនោ កស្សបោ គោតមោ និងបដិមាព្រះ អរិយមេត្តេយ្យោ ឬ អារ្យមេត្រីដែលនឹងបានត្រាស់ដឹងជាព្រះពុទ្ធទៅអនាគតនៅ ព.ស ៥០០០។ព្រមទាំងមានវត្ថុសិល្បៈដ៏ទៃទៀតដែលបានរក្សាទុកនៅទីនេះដែរក្នុងនោះមានពុទ្ធបដិមាជាច្រើន សាស្រ្តាស្លឹករិត និងគំនូរព្រះឆាយល័ក្ខណ៍។របស់ព្រះករុណាសម្តេចនរោត្តមសីហនុពេលដែលព្រះអង្គបានបួសមួយព្រះវស្សានៅក្នុងព្រះវិហាព្រះកែវមរកតនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧។
ភ្នំមណ្ឌល គឺជាភ្នំសិប្បនិមិត្តដែលតំណាងឲ្យភ្នំកៃលាស។នៅលើភ្នំកៃលាសនេះមានប្រាសាទមណ្ឌបមួយដែលមានតម្កល់ព្រះពុទ្ធបដិមាមួយចំនួននិងមានតម្កល់ព្រះពុទ្ធបាទនៅចំកណ្ដាលទៀតផង។ ស្នាមពុទ្ធបាទនេះធ្វើអំពីស្ពាន់បិទមាស។នៅលើស្នាមពុទ្ធបាទនេះមានឆ្លាក់រូបផ្សេងៗចំនួន១០៨ដែលតំណាងអោយមង្គល១០៨ដែលតំណាងធម្មវិន័យនិងដំណើរអតីតជាតិរបស់ព្រះពុទ្ធមុនពេលព្រះអង្គបានត្រាស់ដឹងព្រមទាំងមានតម្កល់ពុទ្ធបដិមាធ្វើពីថ្មម៉ាបជាអំណោយពីប្រទេសភូមា។ សាលានេះស្ថិតខាងលិចប្រាង្គព្រះគន្ធបុប្ផា សម្រាប់ព្រះសង្ឃចំរើនប្រណិបត្តិទានសីលនិងជាសាលា ឆាន់សម្រាប់ព្រះសង្ឃ។ បច្ចុប្បន្ននេះ ព្រះធម្មសាលានេះត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រនិងព្រះញ្ញាតិវង្សានុវង្សសំរាប់ពិធីបុណ្យផ្សេងៗជាពិសេសបុណ្យដាក់បិណ្ឌនិងប្រណិបត្តិសមាទាសីលជារៀងរាល់ថ្ងៃឧបោសថសីលដោយ ព្រះមហាក្សត្រនិងព្រះញាត្តិវង្សានុវង្ស តែងតែយាងមកបួងសួងនៅព្រះធម្មសាលាជាប្រចាំ។ កាលដើមឡើយមានរោងជួងចំនួនពីរសំរាប់វាយឆ្លងឆ្លើយគ្នាដើម្បីបិទនិងបើកទ្វារនៅក្នុងពិធីបុណ្យផ្សេងៗ ឬសំរាប់ផ្តល់ជាសញ្ញាដល់ព្រះសង្ឃសំរាប់ចូលរៀន។បច្ចុប្បន្ននេះនៅសល់តែរោងជួងមួយតែប៉ុណ្ណោះ ដែលស្ថិនៅទិសពាយព្យ នៃព្រះវិហារព្រះកែវមរកត។រីឯជួងមួយទៀតត្រូវគេដាក់ព្យួរនៅក្រោមដំបូលអណ្តូងទឹកដែលស្ថិតនៅភាគឧត្តរនៃព្រះចេតិយព្រះបាទនរោត្តមសុរាម្រិត។បច្ចុប្បន្ននេះ គេលែងប្រើប្រាស់ជួងនេះទៀតហើយ។ បណ្ណាល័យមានរោងមណ្ឌបមួយដែលស្ថិតនៅខាងជើងព្រះវិហារព្រះកែវមរកត។ រោងមណ្ឌបនេះត្រូវបានប្រើប្រាស់ជាបណ្ណាល័យសំរាប់តម្កល់ព្រះត្រៃបិដកនិងគម្ពីក្បួនច្បាប់ផ្សេងៗទៀតសំរាប់ព្រះសង្ឃសិក្សាស្រាវជ្រាវ។បច្ចុប្បន្ននេះគេឃើញមានព្រះត្រៃបិដកនិងរូបព្រះគោនន្ទិនត្រូវបានគេតម្កល់ទុកក្នុង បណ្ណាល័យ មណ្ឌបនេះដើម្បីជាសក្ករៈបូជា។នៅក្នុងបណ្ណាល័យមណ្ឌបនេះមានគោនន្ទិនមួយដែលយានជំនះព្រះឥសូរ។ រូបសំណាកនៅលើព្រះទីនាំងអាជានេយ្យគឺជារូបសំណាកព្រះបាទសម្តេនរោត្តម(១៨៦០-១៩០៤)ដែលស្ថិតនៅចំពីមុខព្រះវិហារព្រះកែវមរកត រូបសំណាកនេះតម្កល់នៅក្នុងមណ្ឌបដែលមានដំបូលស្រួចរាងជាពីរ៉ាមីដ។រូបសំណាកនេះកសាងដោយសិល្បៈករជនជាតិបារាំងឈ្មោះ អឺដិ (Eude) នៅក្រុងប៉ារីសក្នុងឆ្នាំ១៨៨២។ រោងមណ្ឌបនេះត្រូវបានសាងសង់បន្ថែមក្រោយពីបានឯករាជ្យពីបារាំងនៅខែវិច្ឆិការឆ្នាំ១៩៥៣ ដោយប្រក់ដំបូលពីលើរូបសំណាកនេះដោយព្រះបាទសម្តេចនរោត្តមសីហនុដើម្បីជាការរំលឹកគុណដល់ព្រះអយ្យកោទួត ព្រះអង្គដែលព្រះអង្គបានបួងសួងសុំឯករាជ្យក្នុងសកម្មភាពបូជនីយកិច្ចទាមទាឯករាជ្យរបស់ព្រះអង្គ។ វត្តឧបោសថរតនារាម ហៅម្យ៉ាងទៀតថា វត្តព្រះកែវមរកត វត្តនេះស្ថិតនៅផ្នែកខាងត្បូងក្នុងបរិវេណនៃព្រះបរមរាជវាំង សំណង់ដែលសំខាន់ជាងគេគឺមានទីតាំងស្ថិតនៅចំកណ្តាលគឺ ព្រះវិហារព្រះកែវមរកត ដែលត្រូវបានគេស្គាល់ថាជា វត្តព្រះកែវមរកត (ជាទូទៅជនបរទេសតែងតែហៅថា វត្តប្រាក់) កសាងឡើងរវាងឆ្នាំ១៨៩២ និង ឆ្នាំ១៩០៣ ដោយព្រះបាទនរោត្តម ស្របទៅតាមស្ថាបត្យកម្មខ្មែរបុរាណ ហើយត្រូវបានប្រារព្ធពិធីបច្ចុះសីមាត្រូវបានធ្វើឡើង នៅថ្ងៃទី៨កើត ខែមាឃ ឆ្នាំខាល ព.ស២៤៤៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ១៩០៣។ វត្តអារាមនេះត្រូវបានរុះរើនិងត្រូវបានសាងសង់ឡើងវិញជាបេតុងដោយរក្សារចនាបទស្ថាបត្យកម្មដូចដើមដែលមានកំរាលឥដ្ឋនិងសសរធ្វើពីថ្មម៉ាបនាំចូលពីប្រទេសអ៊ីតាលីនិងបានជួសជុលឡើងវិញជានៅឆ្នាំ១៩៦២ តាមរចនាបទនៃស្ថាបត្យកម្មខ្មែរសម័យទំនើបដោយព្រះបាទសម្តេចនរោត្តមសីហនុ និងមាតារបស់ព្រះអង្គគឺ ស៊ីសុវត្ថិ កុសមៈ វត្តនេះត្រូវបានគេហៅថា វត្តឧបោសថរតនារាម ដោយសារតែព្រះមហាក្សត្រប្រារព្ធធ្វើពិធីសមាទានឧបោសថសីលជារៀងរាល់ថ្ងៃសីលព្រមទាំងប្រារព្វពិធីបុណ្យផ្សេងៗនៅទីនេះដោយព្រះរាជវង្សានុវង្សនិងមន្តី្រអ្នកមុខអ្នកការទៅតាទំនៀមទំលាប់ព្រះពុទ្ធសាសនាទៀតផង។ ហើយបន្ទាប់មក វត្តព្រះកែវមរកតក៏ត្រូវបានប្រើប្រាស់ដោយព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ដើម្បីបួសជាព្រះសង្ឃរយៈពេលមួយព្រះវស្សាគឺ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧ ។ វត្តព្រះកែវមរកត ជាវត្តដែលបានបន្សល់ទុកនូវវត្ថុមានតម្លៃជាច្រើន ដោយមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលមានពណ៌ដូចត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះគឺ ព្រះកែវមរកត។ វត្តនេះត្រូវបានអ្នកទេសចរបរទេសនិយមតែងតែហៅថា វត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់សុទ្ធ ដែលមានចំនួន៥៣២៩ផ្ទាំង វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត។ ព្រះចេតិយព្រះបាទអង្គឌួងស្ថិតនៅខាងត្បូងនៃរូបបដិមាព្រះបាទនរោត្តមដែលត្រូវជាព្រះអយ្យកោលួត ព្រះបាទនរោត្តម សីហនុ។ ព្រះចេតិយនេះបានកសាងនៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨។ ឆ្នាំ១៨៤០ ព្រះបាទអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ព្រះបាទអង្គឌួងយាងចូលទិវង្គតនៅក្រុងឧដុង្គហើយព្រះបរមធាតុត្រូវបានតម្កល់នៅព្រះចេតិយនៅលើភ្នំឧដុង្គដែលមានចំងាយ៤០គីឡូម៉ែតនៃភាគខាងជើងនៃទីក្រុងភ្នំពេញ។ ក្រោយមកព្រះបរមធាតុត្រូវបានយកមកតម្កល់នៅព្រះចេតិយដែលស្ថិតក្នុងបរិវេណវត្តព្រះកែវមរកតនេះ។ នៅផ្នែកខាងជើងនៃរូបសំណាកព្រះបាទនរោត្តមមានព្រះចេតិយមួយដែលសាងសង់នៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨សម្រាប់តម្កល់ព្រះបរមធាតុសម្តេចនរោត្តមដែលជាព្រះអយ្យកោទួត របស់ព្រះករុណាសម្តេចនរោត្តមសីហនុ។ ព្រះបាទនរោត្តម(១៨៣៤–១៩០៤) សោយរាជ្យជាស្ដេច[២]នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់ឆ្នាំ ១៩០៤។ ទ្រង់ជាព្រះរាជបុត្រច្បងនៃសម្ដេចព្រះអង្គឌួង ។ ព្រះបាទនរោត្តមត្រូវបានគេចាត់ទុកថាជាស្តេចខ្មែរទី១នៃសម័យខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់ត្រូវបានគេស្គាល់ច្បាស់ដោយសារការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នងការដណ្ដើមគ្នារវាងប្រទេសជិតខាង។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ កុំឲ្យយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា។ព្រះអង្គបានផ្លាស់រាជធានីពីឧដុង្គមកក្រុងចតុមុខមង្គលនៅឆ្នាំ១៨៦៦។ ព្រះចេតិយព្រះបាទសុរាម្រឹត ស្ថិតនៅផ្នែកនិរតីនៃព្រះវិហារព្រះកែវមរកត។ ព្រះចេតិយនេះកសាងតាមបែបរចនាបទខ្មែរ (បន្ទាយស្រី)ដែលមានក្បូក្បាច់ល្អប្រណិត។ ព្រះចេតិយនេះសំរាប់តម្កល់ព្រះអដ្ឋិធាតុរបស់ព្រះអយ្យកោនិងព្រះអយ្យការបស់ព្រះបាទនរោត្តមសីហមុនី។ ព្រះចេតិយនេះតម្កល់ព្រះអដ្ឋិធាតុរបស់ព្រះបាទសុរាម្រឺតដែលបានចូលទីវង្គតនៅឆ្នាំ១៩៦០និងតម្កល់ព្រះអដ្ឋិធាតុរបស់សម្ដេចមហាក្សត្រីយានី កុសុមៈនារីរតន៍ដែលបានយាងចូលទីវង្គតនៅថ្ងៃទី២៧ខែមេសាឆ្នាំ១៩៧៥នៅឯទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ចេតិយនេះបានដាក់ព្រះបរមធាតុរបស់ ព្រះអង្គម្ចាស់នរិន្រ្ទពង្ស គឺជាព្រះអនុជរបស់ព្រះបាទសម្ដេចនរោត្តម សីហមុនី សុគតដោយសារតែរោគាពាធនៅឆ្នាំ២០០៣។ ប្រាង្គគន្ធបុប្ផា គឺជាប្រាង្គកសាងតាមលំនាំប្រាសាទបន្ទាយស្រី ត្រូវបានសាងសង់នៅទសវត្សរ៍ឆ្នាំ១៩៦០ ១៩៦០ សម្រាប់តម្កល់ព្រះបរមធាតុរបស់អង្គម្ចាស់ក្សត្រីត្រូវជាបុត្រីសំណព្វរបស់ព្រះបាទនរោត្តមសីហនុ ដែលទ្រាំត្រូវបានសុគតនៅក្នុងព្រះជន្ម៤ ព្រះវស្សាដោយសាររោគាពាធ ។ ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះព ុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។
វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលី សំរាប់ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។ វត្តព្រះកែវមរកត គឺជាក្រុមប្រាសាទដ៏ស្មុគ្រស្មាញដែលជាកន្លែងស្នាក់នៅផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជា វត្តនេះគ្មានព្រះសង្ឃគង់នៅនោះទេ។ វត្តនេះមានផ្ទៃក្រឡាប្រហែល ១០ ០០០ ម៉ែត្រការ៉េ ហើយរួមបញ្ចូលនូវសំណង់ជាច្រើនដូចជា វត្តព្រះកែវមរកត ភ្នំមណ្ឌល សួនច្បារ និងព្រះចេតិយ។ វត្តព្រះកែវមរកតដែលជាសំណង់ដ៏សំខាន់បំផុតនៅក្នុងបរិវេណនោះ ដែលបានទុកដាក់នូវវត្ថុបុរាណព្រះពុទ្ធសាសនាដ៏មានតម្លៃជាច្រើន រួមទាំងរូបបដិមាព្រះពុទ្ធកែវមរកត ដែលធ្វើពីត្បូងមរកតហើយត្រូវបានចាត់ទុកថាជាវត្ថុសក្តិសិទ្ធិបំផុតនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរបស់វត្តនៅចំកណ្តាលទីក្រុងភ្នំពេញ ក៏ធ្វើឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកទេសចរដែលចង់ស្វែងយល់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសារៈសំខាន់នៃវប្បធម៌របស់ខ្មែរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

វត្តព្រះកែវមរកត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: