អ្នកសច្ចំភ្នំត្បែង”លោកតាសួង “ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អ្នកសច្ចំភ្នំត្បែង”លោកតាសួង “

ផ្សាយថ្ងៃទី ២១ មេសា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តព្រះវិហារ៖ តាមរយៈជំនឿទៅលើអ្នកសច្ចំភ្នំត្បែងដែលជាទីល្បីឈ្មោះគឺ លោក តាសួង ឬ អ្នកខ្លះហៅថាលោកឪសួង ឬ ទេវតា ដើរដី នោះកំពុងបានស្រូបទាញបន្ថែមទៀតលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌភ្នំត្បែង ក្នុងទឹកដី ខេត្ត ព្រះវិហារ។
ដោយសារសម្រស់ធម្មជាតិ ផ្គួបផ្សំនឹងតាមរយៈជំនឿបានធ្វើឱ្យតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែលេចត្រដែតជាទីល្បីឈ្មោះក្នុងស្រទាប់ អ្នកទេសចរ ទាំងក្នុងស្រុក និង បរទេសមួយចំនួនផង។ក្នុងដំណើរកម្សាន្តទៅកន្លែងនេះគេអាចទស្សនាព្រៃភ្នំ ពោរពេញ ទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយ ភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃជាដើម។ក្រៅពីនេះក៏នៅមានអាស្រម រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុនៗ និង ជាពិសេសកន្លែងអ្នកសច្ចំភ្នំត្បែង លោក តាសួង ត្រូវបានគេរៀបចំស្ទើរគ្រប់កន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ភ្ញៀវទេសចរអាចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនរៀងៗខ្លួន។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះចៅធិការ តូច ស្រួច គង់នៅ វត្ត តាំងយូរ លើភ្នំត្បែងបានមានសង្ឃដីការឱ្យដឹងថា៖នៅត្រង់វត្តតាំងយូរនេះតែងមានពុទ្ធបរិស័ទដែលជាអ្នកមានជំនឿ ចេញចូលអត់សូវចេះដាច់ទេ។អ្នកមកកាន់វត្តនេះភាគច្រើនណាស់តែងជឿទៅលើបារមីសក្តិសិទ្ធរបស់ លោក តាសួង។ពួកគេតែងបន់ស្រន់តាមរូបសំណាក លោក តាសួង ហើយមានភាពសក្តិសិទ្ធច្រើនគ្នា ធ្វើឱ្យក្លាយជាកន្លែងជំនឿមួយយ៉ាងពេញនិយម។ ព្រះចៅអធិការរូបនេះបានមានសង្ឃដីការផងថា”កន្លែង លោក តា សួង បានមកតាំងសមាធិធម៌នោះមានច្រើន ហើយបច្ចុប្បន្នទីកន្លែងទាំងនេះក្លាយជាទីគោរពបូជាពីសំណាក់ពុទ្ធបរិស័ទសឹងទាំងអស់។
គួរបញ្ជាក់ថា ទោះលោកតាសួង ឬ ជនជាតិ ថៃ ហៅថា លោក តាឪ បានសុគតជាង២០ឆ្នាំហើយក្តី ប៉ុន្តែបុណ្យបារមី ដែលមានជំនឿទៅលើអ្នកសច្ចំលើភ្នំត្បែងរូបនេះនៅតែល្បីរន្ទឺកាន់តែខ្លាំងក្លាឡើង។ លោកតាកើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ក្នុងត្រកូលកសិករនៅភូមិគូលែនជើង ឃុំ គូលែនជើង ស្រុក គូលែន ខេត្ត ព្រះវិហារ។លោកតាសួង បានសុគតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០០០នៅ វត្តព្រៃផាណាថា ស្រុក ភូស៊ីញ ខេត្តស៊ីសាកេតប្រទេសថៃ ក្នុងព្រះជន៧៦ព្រះវស្សា។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

លោកតាសួង ជាអ្នកសច្ចំភ្នំត្បែង ហើយប្រជាពលរដ្ឋមានជំនឿថា តែងតែជួយថែរក្សាភូមិស្រុកឲ្យមានក្តីសុខ។បើទោះបីរហូតមកដល់ពេលនេះលោកតាសុគតហើយក្តី ប៉ុន្តែភាពល្បីល្បាញផ្នែកមន្តអាគម និង យន្តរបស់គាត់នៅតែសក្តិសិទ្ធ ពិសេសនោះគឺយន្តខ្លែងឯកខ្មែរតែម្តង៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អ្នកសច្ចំភ្នំត្បែង”លោកតាសួង “ អ្នកសច្ចំភ្នំត្បែង”លោកតាសួង “ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.