ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ

ផ្សាយថ្ងៃទី ៣០ មេសា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ0៣ថ្ងៃ គឺនៅថ្ងៃទី១៤, ១៥, ឬ១៦ ខែមេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិកជាខែទី១២ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ(ខែទី៥) ដែលព្រះអាទិត្យចរចេញពីមីនារាសីចូលកាន់មេសារាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ ឫ ១៤ នៃខែមេសា (ខែចេត្រ) រៀងរាល់ឆ្នាំ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត) មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិអែបគ្នាទៅនឹងសុរិយគតិដែរ ព្រោះចន្ទគតិមានការទាក់ទងទៅនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ៤កើត ខែចេត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខ។ ចំពោះពិធីផ្សេងៗខ្មែរយើងរៀបចំតាមប្រពៃណី គឺនៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សម្អាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក កាត់សម្លៀកបំពាក់ថ្មីៗជាដើម ។ មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចំនួន០១ ឬ០២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នាសម្អាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបចំគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីមានដូចជា៖ បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើច្រើនមុខតាមការចូលចិត្ត ឬតាមមហាសង្ក្រាន្តហោរាសាស្ត្រ។ ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេវតាថ្មី។ លុះដល់វេលាកំណត់ទេវតាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបចំគ្រឿងសក្ការនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់ បន់ស្រន់សុំ សេចក្តីសុខចម្រើនគ្រប់ប្រការពីទេវតាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេវតានាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងរយះពេល៣បីថ្ងៃដោយមានការរៀបចំកម្មវិធីទៅតាមថ្ងៃនីមួយៗផងដែរ។ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឱ្យឈ្មោះថា ”ថ្ងៃសង្ក្រាន្ត” ដែលប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការៈ ដើម្បីទទួលទេវតាថ្មី។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។ ថ្ងៃទី២ ដែលប្រជាពលរដ្ឋឱ្យឈ្មោះថា “ថ្ងៃវារវ័នប័ត” ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ឬចែកទានដល់អ្នកទីទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ដែរ។ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថា “ថ្ងៃឡើងស័ក្តិ” តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេសគឺធ្វើពីធីស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិផងដែរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ ទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.