ផ្សាយថ្ងៃទី ០១ ឧសភា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ជួរ «ភ្នំវល្លិ៍» រត់ទទឹងថ្ងៃ ហើយជាទូទៅនៅក្នុងទឹកដីស្រុកដងទង់, ខេត្តកំពត។ តំបន់នេះពុំមានប្រជាជនកកកុញឬក្រាស់ក្រែលឡើយ ហើយពុំសូវមានស្រែច្រើនប៉ុន្មានទេ គឺច្រើនតែជាចំការស្រូវ, ចំការពោត។ល។ កាលពីមុន ស្ថិតទៅប៉ែកខាងត្បូង មានខ្ទមអ្នកតាមួយឈ្មោះថា «អ្នកតាត្រពាំងពីរល្វែង»។ បើទៅប៉ែកខាងជើងវិញ គឺមានអ្នកតាមួយទៀតហៅថា «អ្នកតាភ្នំថ្ម»។ ក្រោយមក គេសាងវត្តនៅទីតាំងត្រពាំងពីរល្វែង ដូច្នេះគេរំកិលអ្នកតានោះឲ្យមកឯបដំបូកមួយនៅទិសឦសាននៃបរិវេណវត្ត (រូបលេខ១)។ គេសង់សាលាបុណ្យមួយ ហើយសរសេរទុកនូវកាលបរិច្ឆេទសម្រាប់ធ្វើ «បុណ្យខួប» ឲ្យត្រូវពេលរៀងរាល់ឆ្នាំ ពោលគឺពីទី១០ដល់ថ្ងៃទី១៣កើតខែជេស្ឋ (រូបលេខ២)។ បុណ្យខួបនេះ គឺចូលក្នុងចំណុចទី១ដែលពោលពីលើមកអម្បាញ់មិញនេះឯង។ បុណ្យនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃនិង១ព្រឹក។ ៣ថ្ងៃដំបូង គេនិមន្តព្រៈសង្ឃទេសន៍មហាជាតិ។
ដូច្នេះ កាលដែលពុំទាន់មានវត្ត គឺគេនិមន្តលោកមកពីទីឆ្ងាយបន្តិចដើម្បីទេសន៍នៅកន្លែងអ្នកតាតែម្តង។ នៅព្រឹកថ្ងៃទី១៣ជេស្ឋជាថ្ងៃបញ្ចប់ គេធ្វើបុណ្យជាមួយអ្នកតាដោយមានបញ្ចូលរូប, ភ្លេងនិងចម្រៀងអន្ទងភូតផ្សេងក្នុងព្រៃ ហើយជាពិសេសនោះគឺគេអន្ទងហៅយាយម៉ៅដែលពុំដែលមានខ្ទមឬរូបអ្វីជាតំណាងនៅទីនេះសោះ ផ្ទុយទៅវិញគឺគេនិយាយថាយាយម៉ៅនៅភ្នំកំចាយដែលកៀកទៅនឹងឆ្នេរសមុទ្រ។ ប្រការឲ្យចាប់អារម្មណ៍ គឺថាគេពុំហៅបុណ្យទាំងមូលថា «ទេសន៍មហាជាតិ». សោះ គឺនិយាយតែពីបុណ្យហៅថា «បុណ្យខួបប្រចាំឆ្នាំ» ដែលហាក់ដូចជាសង្កត់តែទៅលើសូមទឹកភ្លៀងពីអ្នកតា។ ព្រះសង្ឃកំពុងទេសន៍មហាជាតិ ពុទ្ធបរិស័ទកំពុងកើបខ្សាច់ដើម្បីពូនភ្នំខ្សាច់ក្នុងថ្ងៃបញ្ចប់ដែលគេបន់ស្រន់សូមភ្លៀង។ បុណ្យនេះ បីថ្ងៃដំបូងជាបុណ្យពុទ្ធសាសនា (ទេសន៍មហាជាតិ) ឯព្រឹកថ្ងៃបញ្ចប់ទើបធ្វើពិធី (សុំភ្លៀង)។ តែដោយសារពីមុនមកគ្មានវត្តទើបបានជាគេមិនហៅថា «ទេសន៍មហាជាតិ» ដូច្នេះដោយសារកាលនោះ គេហាក់ដូចជាមកជ្រកកោននឹងអ្នកតា។ យ៉ាងណាក៏ប្រការនេះបង្ហាញថា ជីវចលនិងពុទ្ធសាសនាចូលគ្នាល្អណាស់។ តាំងពីឆ្នាំ ២០១៥ មក បុណ្យសូមភ្លៀង ក៏តែងតែធ្វើនៅកន្លែងអ្នកតាភ្នំថ្មដែរ គឺធ្វើរំលងក្រោយពីបុណ្យនៅអ្នកតាត្រពាំងពីរល្វែងបន្តិច។ ឯរយៈពេល គឺតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ ដូចពោលមុននេះរួចហើយ នៅកិច្ចចុងក្រោយ គេបញ្ជាន់អ្នកតា។ អ្នកតានោះ បើនៅប៉ែកខាងត្បូងមានឈ្មោះដូចជា «អ្នកតាឈរ» នៅលើភ្នំ, «អ្នកតាដំណាក់អំពិល» នៅចង្កេះភ្នំ, «អ្នកតាឡោ» នៅជើងភ្នំ។ ឯអ្នកតាត្រពាំងពីរល្វែងគឺនៅត្រង់វាលទំនាបមួយក្បែរជើងភ្នំ។ ទាំងនេះជាអ្នកតាដែលមានការរាប់រកពិតប្រាកដពីសំណាក់អ្នកស្រុក។
ថ្មីៗនេះ នៅក្បែរដំបូកត្រពាំងពីរល្វែង មានគេមកសង់រូបសំណាកពីរ មានតូបរៀងៗខ្លួន។ មួយគឺ «អ្នកតាដំបងដែក» ។ ទាំងពីរនេះហាក់ដូចជាការបង្កើតថ្មីដែលមិនទាក់ទងនឹងប្រពៃណីអ្នកស្រុកអ្វីប៉ុន្មានឡើយ ប៉ុន្តែដែលនិយមធ្វើតាមគ្នាឲ្យដូចគេឯងនៅទីឯទៀត ដោយសារសម័យនេះសំណង់ស៊ីម៉ង់ត៍ងាយធ្វើ ឲ្យតែមានប្រាក់។
មានតូបធ្វើពីស៊ីម៉ង់ត៍ថ្មីចែសមែន តែអ្នកតានោះគឺដុំថ្មដែលមានតាំងតែពីមុនមក ហើយអ្នកស្រុកពុំហ៊ានដូរផ្លាស់អ្វីទេ។ សូមជ្រាបថាកាលជំនាន់ស៊ីម៉ង់ត៍ពុំទាន់លុកលុយជនបទប៉ុន្មាននោះ អ្នកតាភាគច្រើនបំផុតសុទ្ធសឹងជាដុំថ្ម, បំណែកថ្មបុរាណអ្វីមួយ ឬជាដំបូកកណ្តៀរតែម្តង។ ពុំងាយមានរូបដូចមនុស្សមានដៃជើងឡើយ លើកលែងតែនៅទីប្រជុំជនខ្លះ ឯរោងឬខ្ទមវិញច្រើនតែជាឈើ។
បើមិនបានពិចារណាវែងឆ្ងាយគឺហាក់ដូចជាប្លែកខ្លាំងណាស់ ដែលមានច្រៀងអន្ទងយាយម៉ៅចំៗ តែមិនដែលមានរូបសំណាកដូច្នេះ ដ្បិតនៅពេលជាមួយគ្នានេះ ទៅជាមានរូបមនុស្សសម្រាប់ចូលទៅវិញក្នុងឱកាសសូមភ្លៀងនៅវត្តពីរល្វែង។ ដូច្នេះអ្នកតាដំបងដែក និងយាយទេព មានរូបសំណាកតែឥតរូបសំណឹង ឯយាយម៉ៅមានរូបសំណឹងតែឥតរូបសំណាក។ ការច្របូកច្របល់ក្នុងសម័យនេះ ពីមុនមកប្រហែលជាគ្មានទេ តែប្រការដែលយាយម៉ៅគ្មានទីតាំងព្រមទាំងគ្មានរូបសំណាកនោះជាការធម្មតា ។ តែយ៉ាងណាក៏នៅភ្នំវល្លិ៍នេះ គេច្រៀងអន្ទងហៅយាយម៉ៅដែរ។ ក្នុងការអន្ទង គេអាចយល់តាមកាយវិការនៃរូបអ្នករាំថាយាយម៉ៅចូលចិត្តលាបមុខលាបមាត់តែងខ្លួនណាស់ ដោយប្រើផ្កា, ទឹកអប់,ប្រេង,ម្សៅច្រើន។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ពិធីសុំភ្លៀងនៅភ្នំវល្លិ៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: