តោះ! ទៅស្គាល់ ប្រាសាទលោកយាយ ពៅ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តោះ! ទៅស្គាល់ ប្រាសាទលោកយាយ ពៅ

ផ្សាយថ្ងៃទី ០៧ ឧសភា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បើធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៤០ គ.ម យើងនឹងបានឃើញផ្លាកសញ្ញានៃច្រកចូលរមណីយដ្ឋា នទន្លេបាទីនៅខាងស្ដាំដៃ ដោយធ្វើដំណើរបត់ចូលតាមច្រកនោះប្រហែល ២គ.ម យើងនិងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវមួយទៀត ដែលតម្រូវឲ្យយើងបត់ស្ដាំម្ដងទៀតក្នុងចម្ងាយផ្លូវប្រហែលជា២០០ម យើងនៅបានទៅដល់វត្តទន្លេបាទី ដែលនៅខាងមុខវត្តមានប្រាសាទដ៏ធំមួយ នោះគឺប្រាសាទតាព្រហ្ម ហើយចំណែកនៅក្នុងបរិវេណវត្តទន្លេបាទីនេះក៏មានប្រាសាទបុរាណមួយទៀតដែរ គឺប្រាសាទយាយពៅ នៅទល់មុខព្រះវិហារ (វត្តទន្លេបាទីដែលជាវត្តព្រះពុទ្ធសាសនាមួយកសាងក្នុងឆ្នាំ១៥៧៦)។
ប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមាន ចម្ងាយ១០០ម ពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពៅមានរាងជាការេបួនជ្រុង ៧មx៧ម បែរមុខទៅ ទិសខាងកើត ប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី១២ផងដែរ។ ប្រាសាទយាយពៅ កសាងក្នុងទឹកដីចាស់សម័យបុរេអង្គរ ធ្វើអំពីថ្មភក់នៅចុងស.វ ទី១២ ដើមស.វទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយជ្រុងនីមួយៗមានប្រវែង ៧ម៉ែត្រប្រាសាទនេះបែរមុខទៅទិសខាងកើត ដោយមានអន្តរសាលមួយលយទៅខាងមុខ ហើយស្ថិតលើខឿនមួយមានកម្ពស់ប្រហែល១ម៉ែត្រ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តាមអ្នកស្រាវជ្រោវជំនាន់មុនបានឲ្យដឹងថា ប្រាសាទយាយពៅមានខឿនប្រាសាទព័ទ្ធជុំវិញដោយបង្កាន់ដៃនាគ តែសព្វថ្ងៃនេះបានបាក់ធ្លាក់កប់ទៅក្នុងដីអស់ទៅហើយ។ ចំពោះផ្នែកខាងលើនៃប្រាសាទបានរលុះរលំធ្លាក់ចុះក្រោមហើយបើគេពិនិត្យឲ្យបានច្បាស់លាស់ គេសន្មតបានថា ប្រាសាទនេះពីដើមមានកម្ពស់ប្រមាណជិត១៥ម៉ែត្រ តែសព្វថ្ងៃនៅសល់តែ៨ម៉ែត្រប៉ុណ្ណោះ។ បរិវេណនៃប្រាង្គប្រាសាទជាសិលាចារឹក នាចុងស.វទី៦ ដើម ស.វទី៧ ជាដើមដែលគេមិនត្រូវមើលរំលង នៅក្បែរប្រាសាទ គេឃើញមានគំនរថ្មចម្លាក់ដូចជាដងខ្លួនបង្កាន់ដៃនាគ និងសមាសធាតុតុបតែងប្រាសាទខាងលើនេះ។ បើតាមលក្ខណៈនៃក្បាច់ចម្លាក់ទាំងអស់នេះគេសន្មតបានថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន។ បូជនីយដ្ឋាននេះកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា។ ម្ល៉ោះហើយបានជានៅផ្នែកខាងត្បូង និងខាងជើង គេឃើញមានឆ្លាក់ក្បាច់រឿងបែបព្រាហ្មណ៍និយមនៅលើក្បាច់ហោជាង។ ពោលគឺ គេឃើញមានចម្លាក់ព្រះសិវៈ ឬឥសូរដៃបួនកំពុងរាំ។ នៅចុងជើងស្តាំ និងឆ្វេងរបស់ទ្រង់មានចម្លាក់ទេពប្រណំម្យដែលលុតជង្គង់ ដៃស្ថិតក្នុងឥរិយាបទសំពះ ឬទេពប្រណម្យ។រីឯលើក្បាច់ផ្តែរវិញ គេឃើញមានចម្លាក់តំណាងទេពប្រណម្យ ឆ្លាក់ជា ៣ជួរ ហើយក្នុងមួយៗជួរមានទេពប្រណម្យចំនួន៩ លើកលែងតែនៅលើជួរទី១ មានទេពប្រណម្យតែ៨ អង្គុយអមសងខាងព្រះពុទ្ធអង្គ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

សរុបមក ការបង្ហាញចម្លាក់អាយុធបុរុស គឺមានទំនាក់ទំនងជាមួយនឹងព្រះវិស្ណុភាគច្រើន ទោះបីនៅក្នុងសិល្បៈឥណ្ឌា និងសិល្បៈខ្មែរក៏ដោយ។ យើងសង្កេតឃើញថា នៅប្រទេសឥណ្ឌាមានការពេញនិយមចម្លាក់ប្រភេទនេះចាប់តាំងពីសម័យគុប្តមកម៉្លេះ។ ប៉ុន្តែ នៅក្នុងសិល្បៈគឺមានលក្ខណៈកម្រយ៉ាងខ្លាំង ពោល គឺទំនងមានតែនៅប្រាសាទយាយពៅមួយប៉ុណ្ណោះ។ ការបង្ហាញទៀតសោត ចម្លាក់អាយុធបុរុស ដែលនៅអមសងខាងព្រះវិស្ណុ មិនមែនចម្លងទាំងស្រុងពីសិល្បៈឥណ្ឌានោះឡើយ ព្រោះនៅក្នុងចំណោមចម្លាក់ទាំងពីរមានទេពម្នាក់មិនប្រាកដថាពិតជាបានកាន់កេតនភណ្ឌព្រះវិស្ណុឱ្យជាក់នោះឡើយ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តោះ! ទៅស្គាល់ ប្រាសាទលោកយាយ ពៅ តោះ! ទៅស្គាល់ ប្រាសាទលោកយាយ ពៅ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.