ទេវកថា (សាសនាហិណ្ឌូ) និង ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទេវកថា (សាសនាហិណ្ឌូ) និង ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ

ផ្សាយថ្ងៃទី ២៨ ឧសភា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សាសនាព្រាហ្មណ៍ ជាសាសនាប្រភពដើមរបស់ជនកុលសម្ព័ន្ទអារយ័ណ (Aryan) ឬហៅម្យ៉ាងទៀតថា ពួកជនអរិយកៈ ដែលជាពួកជនមានលំនៅដ្ឋាននៅភូមិ ភាគអាស៊ីកណ្តាល។ ក្រោយមកជនជាតិអារៈយ័ណមួយក្រុមទៀតបានភាសខ្លួនទៅ កាន់ទ្វីបអ៊ឺរ៉ុប ហើយក៏ក្លាយទៅជាជនជាតិអ៊ឺរ៉ុបរហូតដល់បច្ចុប្បន្ននេះទៅ។ ឯមួយក្រុម ទៀតបានភាសខ្លួនចូលទៅរស់នៅប្រទេសអ៊ីរ៉ង ហើយមួយពួកទៀតចូលទៅនៅក្នុង ប្រទេសឥណ្ឌា បានធ្វើសង្រ្គាមឈ្នះពួកម្ចាស់ស្រុក គឺពួកមិល័ក្ខ ហើយក៏បានគ្រប់ គ្រងឥណ្ឌា។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ពួកជនជាតិអារយ័ណដែលបានចូលមកគ្រប់គ្រងឥណ្ឌាជាពួកជនជាតិ ដែលមានចំណេះដឹង ឆ្លាតវាងវៃ ទាំងពួកអារយ័ណ ទាំងពួកមិល័ក្ខ សុតតែមានទម្នាម ទម្លាប់ ប្រពៃណី វប្បធម៌ សាសនា របស់ខ្លួនរាងៗខ្លួនមកជាយូរណាស់មកហើយ ពោលគឺ ពួកមិល័ក្ខគោរពបូជាធម្មជាតិ គឺ៖ ដី ទឹក ភ្លើង ខ្យល់ ដោយមានជំនឿថា មានទេព្តាស្ថិតនៅក្នុងធម្មជាតិ ឯពួកអរិយកៈក៏គោរពបូជាធម្មជាតព្រហ្ម ដោយបានចារិកជាគោលការណ៍ភាសាសំស្រ្កិតថា “ឯកមេវ អទ្វីតិយម) ប្រែថា “មួយប៉ណ្ណោះ មិនមានពីរ” គឺមិនមានអ្វីមាននៅ មានរស់នៅ ក្រៅពីព្រះព្រហ្ម នោះគឺជាមាយា របស់បំភាន់ភ្នែក ជារបស់ក្លែងក្លាយទាំងអស់។ ចំណុតសំគាល់ដែល តែងតែជឿថា នេះជារឿងរបស់សាសនាព្រាហ្មណ៍ និងជាបទបញ្ញាតិដ៏ពិតប្រាកដរបស់ព្រះវេទតែប៉ុណ្ណោះ។ ក្រោយសម័យពុទ្ធកាលប្រមាណ ៥០០ ឆ្នាំ ព្រះពុទ្ធសាសនាមានភាពរុងរឿង ខ្លាំងធ្វើឲ្យប្រជាជនក្នុងសម័យនោះបែរមកមានសទ្ធាជ្រះថ្លាក្នុងពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធអង្គកើនឡើងជាលំដាប់។ ការរីកចំរើនរបស់សាសនាព្រះពុទ្ធ ក៏មានន័យ ថា សាសនាព្រាហ្មណ៍ក៏ចាប់ផ្តើមមានការធ្លាក់ចុះ ព្រោះពួកក្រុមមនុស្សអ្នកកាន់សា សនានោះ ជាក្រុមមនុស្សតែមួយដូចគ្នា។
ព្រហ្មញ្ញសាសនាខ្មែរ
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ព្រហ្មញ្ញសាសនា ត្រូវបានគេគោរពជាសាសនាសម្រាប់ព្រះរាជាណាចក្រខ្មែរចាប់ពីសតវត្សរ៍ទី៦ រហូតដល់សតវត្សរ៍ទី១២។ រហូតដល់សតវត្សរ៍ទី១៣ គេក៏ឃើញមានសេសសល់ស្លាកស្នាមនៃជំនឿព្រហ្មញ្ញសាសនាបុរាណជាពិសេសក្នុងជំនឿរាជពិធីផ្សេងៗ។ លុះដល់សតវត្សរ៍ទី១៤ ព្រះពុទ្ធសាសនាថេរវាទចូលស្រុកខ្មែរហើយសាសនានេះត្រូវបានសម្រេចយកជាសាសនាផ្លូវការរបស់ជាតិ។ ក្រោយរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧មានការប្តូរសាសនាពីព្រះពុទ្ធសាសនាមហាយាន មកព្រហ្មញ្ញសាសនាវិញ ដែលរូបចម្លាក់ទាំងឡាយបែបព្រះពុទ្ធសាសនាត្រូវបានគេដាប់ចេញ ហើយជំនួសមកវិញនូវរូបចម្លាក់បែបព្រហ្មញ្ញសាសនាវិញ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទេវកថា (សាសនាហិណ្ឌូ) និង ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ ទេវកថា (សាសនាហិណ្ឌូ) និង ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.