ផ្សាយថ្ងៃទី ០៣ មិថុនា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅក្នុងស្រុកត្រាំកក់ លោកតាដែលល្បីល្បាញជាងគេគឺ លោកតាសោម (ឬហៅថា អង្គតាសោម)។ គាត់ជាអ្នកត្រួសត្រាយទឹកដីដំបូង និងជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិ ដែលអ្នកស្រុកតែងតែគោរពបន់ស្រន់សុំសេចក្តីសុខសប្បាយ។ក្រៅពីនេះ ស្រុកត្រាំកក់ក៏មានបារមីអ្នកតាដ៏ល្បីមួយចំនួនទៀតផងដែរ ដូចជា អ្នកតាធ្នង់ នៅក្នុងឃុំស្រែញរ។ ប្រជាពលរដ្ឋក្នុងតំបន់តែងតែនាំគ្នាទៅបន់ស្រន់ជាប្រចាំ។
"អង្គតាសោម" គឺជាទីប្រជុំជនមួយក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានចម្ងល់ជាច្រើនជុំវិញឈ្មោះ និងទីតាំងមួយនេះ។ តើតា សោម និង យាយ កង ជាអ្នកណា?
បើតាមចាស់ៗ ដែលរស់នៅជិតៗនោះបាននិយាយដំណាលតៗគ្នាថា កាលពីសម័យសង្រ្គាមនៅពេលប្រទេសសៀម បានលើកទ័ពមកវាយលុកកម្ពុជារហូតដល់ក្រុងលង្វែក ឧដុង្គ មានអតីតមេទ័ពម្នាក់បានរត់ភៀសខ្លួនពីសឹកសង្គ្រាម មករស់នៅម្តុំទីប្រជុំជននេះ។ គាត់បានលាក់ឈ្មោះ លាក់ត្រកូល និងប្រវត្តិសាវតារពិតប្រាកដរបស់គាត់ ដោយប្រាប់អ្នកភូមិនៅទីនេះថា ឈ្មោះ"សោម"។ តាសោម ដែលមានប្រពន្ធឈ្មោះ យាយ កង បានប្រកបរបរឡើងបេះដូង និងរែកដូងលក់ក្នុងភូមិនេះ និងបណ្តាភូមិឃុំជិតៗនេះទៀតផង។
តាសោម ដោយមានឈាមជ័រជាមេទ័ព គាត់បានឆ្លៀតកេណ្ឌទ័ពថ្មីៗតាមបណ្តាភូមិ ឃុំជាច្រើន និងព្យាយាមបង្វឹកក្បួនទ័ព និងក្បួនខ្នាតយុទ្ធសាស្ត្រសឹកសង្គ្រាមដល់កងទ័ពទាំងនេះដោយស្ងៀមស្ងាត់ និងលាក់កំបាំងខ្ពស់។ មួយរយៈក្រោយមក កងទ័ពរបស់តាសោម បានក្លាយជាកងទ័ពជំនាញ និងបានចូលរួមក្នុងសមរភូមិជាច្រើនរហូតបានជ័យជំនះជាបន្តបន្ទាប់ លើខ្មាំងសត្រូវឈ្លានពាន។ ដើម្បីតបស្នងសងគុណបំណាច់របស់តាសោម ចំពោះអ្នកភូមិនៅទីនេះ និងនៅជិតខាងភូមិឃុំនេះ គេក៏បានប្រសិទ្ធនាមឈ្មោះ"អង្គតាសោម" សម្រាប់សំគាល់ភូមិសាស្រ្តទីនេះរហូតមកដល់សព្វថ្ងៃនេះ។
កាលពីទសវត្សរ៍ឆ្នាំ១៩៨០ជាង រូបសំណាកតំណាងឲ្យតាសោមរែកដូង គឺបានដាក់តាំងនៅកាច់ជ្រុងផ្លូវ ប៉ុន្តែក្រោយមកទីនោះបានប្រែក្លាយទៅជាស្ថានីយ៍ប្រេងឥន្ធនៈទៅវិញ។ ឯស្តូបនិមិត្តរូបតំណាងឲ្យតាសោមរែកដូងនេះ ត្រូវបានគេរំកិលមកធ្វើនៅទីតាំងជាប់ស្ថានីយ៍ប្រេងឥន្ធនៈនេះវិញ។ បច្ចុប្បន្នបូជនីយដ្ឋានលោកតា សោម និងលោកយាយ កង ត្រូវបានអ្នកភូមិគោរពបូជា និងមកសែនព្រេនជាញឹកញាប់នៅថ្ងៃសីល និងថ្ងៃបុណ្យទានធំៗ ជាប្រចាំ ព្រោះអ្នកភូមិនៅតែមានជំនឿ និងគោរពដល់វីរភាពរបស់តាសោម ដែលមានគុណូបការៈចំពោះជាតិ មាតុភូមិ និងប្រជាជននៅតំបន់នេះ និងប្រទេសជាតិក្នុងសម័យសឹកសង្គ្រាមជាមួយខ្មាំងសត្រូវសៀម ដែលធ្លាប់លើកទ័ពមកឈ្លានពានទឹកដីកម្ពុជាយើង។
នេះគ្រាន់តែជារឿងដំណាលរបស់ចាស់ៗ ដែលរស់នៅម្តុំនោះប៉ុណ្ណោះ គឺគ្មានមូលដ្ឋាន ឬឯកសាររៀបរាប់ច្បាស់លាស់ឡើយ។ បើលោកអ្នក បានដឹងឮ រឿងរ៉ាវផ្សេងៗ ពាក់ព័ន្ធនឹងទីប្រជុំជន"អង្គតាសោម" ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ សូមមេត្តាជួយចែករំលែក និងផ្សព្វផ្សាយបន្តដល់យើងខ្ញុំ និងប្រិយមិត្តអ្នកអាន ដោយអនុគ្រោះផង។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

តើអ្នកដឹងទេ នៅស្រុកត្រាំកក់ ឈ្មោះលោកតាអ្វី ដែលល្បីស័ក្តសិទ្ធជាងគេ?
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: