ផ្សាយថ្ងៃទី ២០ សីហា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទព្រះធាតុបារាយណ៍ គឺជាប្រាសាទបុរាណខ្មែរមួយដែលកសាងឡើងក្នុងសតវត្សរ៍ទី១១ ក្នុងរចនាប័ទ្មបាពួន មិនមែនស្ថិតនៅក្នុងសម័យបុរេប្រវត្តិនោះទេ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លក្ខណៈពិសេស និងប្រវត្តិសាស្ត្រនៃប្រាសាទ
* ការកសាង៖ សាងសង់ឡើងអំពីថ្មបាយក្រៀម និងគ្រឿងលម្អសំណង់ធ្វើពីថ្មភក់ (ដូចជា ផ្ដែរ និងហោជាង)។
* ការកែប្រែសម័យក្រោយអង្គរ៖ នៅសតវត្សរ៍ទី១៤ ឬ១៥ គេបានយកសម្ភារៈចាស់ៗមកប្រើឡើងវិញ ដោយលើកដីធ្វើជាលានព្រះវិហារ និងតម្រៀបផ្ដែ រួមទាំងហោជាងធ្វើជាខឿន។
* សិល្បៈទេវកថា៖ មានបន្សល់ទុកនូវចម្លាក់ព្រហ្មញ្ញសាសនាយ៉ាងល្អឯក ដូចជាឈុតព្រះនារាយណ៍ផ្ទុំ ឈុតព្រះឥសូររាំ និងឈុតកូរសមុទ្រទឹកដោះ។
ជំនឿអ្នកស្រុក និងឈ្មោះ «បារាយណ៍»
* ប្រភពឈ្មោះ៖ ឈ្មោះ «បារាយណ៍» នេះ ទំនងជាហៅសំដៅទៅលើចម្លាក់ព្រះនារាយណ៍ផ្ទុំដែលឆ្លាក់នៅលើផ្ដែទទ្វារប្រាសាទផ្ទាល់។ * ជំនឿស្តេចកន៖ អ្នកស្រុកជាន់ក្រោយខ្លះយល់ច្រឡំថា ចម្លាក់ព្រះនារាយណ៍ផ្ទុំលើនាគអនន្តនោះ គឺជារូបតំណាងឱ្យ «ស្តេចកន» (ដែលកើតឆ្នាំរោង) ទៅវិញ។
ការធ្វើដំណើរ
ដើម្បីទៅដល់ទីនោះ (ចេញពីភ្នំពេញ) ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា រួចឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត។ បន្ទាប់មក បត់ឆ្វេងតាមដងទន្លេរហូតដល់ទីប្រជុំជនព្រែកពោធិ៍ (ទីរួមស្រុកស្រីសន្ធរ) រួចបន្តទៅកាន់ឃុំបារាយណ៍។ ព្រះធាតុបារាយណ៍ គឺជាឈ្មោះប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ១,៥គ.ម.អាគ្នេយ៍ឃុំបារាយណ៍។ ប្រាសាទនេះមានប៉មមួយរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើតនិងខាងលិច រីឯនៅមុខខាងជើងនិងខាងត្បូងគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-២)។ ប្រាសាទនេះទំនងជាប្រាសាទចាស់ដែលសាងឡើងនៅស.វ.ទី១១ ហើយលោក Jean Boisselier យល់ថា នៅសម័យក្រោយអង្គរគេបានប្រើប្រាស់សម្ភារៈចាស់យកមកប្រើប្រាស់ឡើងវិញដើម្បីសាងបន្ថែម។ សព្វថ្ងៃគេបានសាងជាដំបូលប្រក់ការពារពីលើទៀតផង។ នៅព្រះធាតុបារាយណ៍ មាននៅសេសសល់វត្ថុសិល្បៈចាស់ៗជាច្រើន ជាពិសេសគឺចម្លាក់រឿងទេវកថាព្រហ្មញ្ញសាសនា ដូចជាឈុតព្រះនារាយណ៍ផ្ទុំ ឈុតព្រះឥសូររាំ ឈុតកូរសមុទ្រទឹកដោះ ឈុតរឿងរាមកេរ្តិ៍ ត្រង់ពាលី និងសុគ្រីពប្រយុទ្ធគ្នា ឈុតព្រះក្រឹស្ណទ្រភ្នំគោវធ៌ន។ល។
ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីធ្វើដំណើរពីប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ។ ត្រូវធ្វើដំណើររហូតតាមផ្លូវកៅស៊ូនិងផ្លូវបេតុងរហូតដល់ទីរួមស្រុកស្រីសន្ធរ គឺទីប្រជុំជនព្រែកពោធិ៍។ បន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ដែលមានវត្តកោះកែវនៅខាងឆ្វេងដៃ និងវត្តប្រាសាទវដ្ដីនៅខាងស្ដាំដៃ។ បន្ទាប់មកត្រូវបត់តាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដីហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍ ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រខាងត្បូងឃុំនេះ។
ប្រាសាទនេះសព្វថ្ងៃនៅសល់ប្រាង្គមួយធ្វើពីថ្មភក់ និងថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារចូលពីពីរទិស គឺខាងកើតនិងខាងលិច (គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ) ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត។ គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមានសំណល់ចម្លាក់ផ្ដែរនិងហោជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។ តាមរយៈក្បាច់ចម្លាក់ទាំងប៉ុន្មាននេះ អាចនាំឱ្យគិតថាប្រាសាទនេះកសាងឡើងនៅសតវត្សទី១១ ក្នុងរចនាបថបាពួន។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ ឬ១៥ គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទ ហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញ ធ្វើជាឃឿនព្រះវិហារតែម្ដង។ លានបែបនេះ អ្នកស្រាវជ្រាវប្រើពាក្យថា Buddhist Terrace។ បើពិនិត្យឱ្យច្បាស់លាស់ជាងនេះទៀត យើងនៅតែឃើញការសាងសង់ព្រះវិហារនៅមុខប្រាសាទបុរាណមានពាសពេញប្រទេសកម្ពុជា។ មានឧទាហរណ៍សន្ធឹកសន្ធាប់ដូចជានៅប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម, ប្រាសាទរកាជន្លឹង ខេត្តកណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំ, ប្រាសាទចេតិយខេត្តសៀមរាប, ប្រាសាទឯកភ្នំខេត្តបាត់ដំបង ជាដើម។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

តោះ! សិក្សាពី៖ ប្រាសាទព្រះធាតុបារាយណ៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: