ប្រវត្តិខ្លះៗ នៃភូមិព្រែកដំបង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិខ្លះៗ នៃភូមិព្រែកដំបង

ផ្សាយថ្ងៃទី ០៧ កញ្ញា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភូមិព្រែកដំបងស្ថិតនៅក្នុង ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រើយខាងលិចទន្លេមេគង្គ ចម្ងាយប្រហែល៣០ គីឡូម៉ែត្រ ខាងជើងក្រុងភ្នំពេញ។ ពីដើមពុំមានផ្លូវជាតិ 6A ទេ។ ព្រែកដំបងពុំមានផែកប៉ាល់ដូចនៅរកាកោងទេ ដូច្នេះអ្នកត្រូវការធ្វើដំណើរទៅមកភ្នំពេញ ត្រូវឡើងជិះកប៉ាល់ចូលបុកដីនៅមុខវត្តព្រែកដំបង។ កូប៉ាល់ចូលបុកដី គេបោះក្ដាររស្ពានឈើមួយមកច្រាំងដើម្បីឲ្យអ្នកដំណើរដើរឆ្លងនិងលើកអីវ៉ាន់ចុះឡើង។
កប៉ាល់បុកដីនៅម៉ោង ៥ ភ្លឺមកដល់ភ្នំពេញប្រហែលម៉ោង ១១។ ចេញពីភ្នំពេញវិញម៉ោង១ រសៀលទៅដល់ព្រែកដំបងម៉ោងប្រហែល ៥,៦ ល្ងាច។ ចាស់ៗប្រាប់ថា ប្រាប់ថាពីដើមគាត់ទៅរៀននៅសាលាអាចម៍គោ គឺជារោងមួយដែលលោកសង្ឃធ្វើក្នុងទីទ្វារវត្តសម្រាប់ដាក់គោដែលអ្នកស្រុកយល់ថាចង្រៃៗយកទៅប្រគេនឱ្យវាដេកពេលយប់។ ព្រឹកឡើងកូនសិស្សតូចៗត្រូវទៅបោសអាចម៍គោកើបចេញហើយយកកន្លែងអង្គុយរៀន បានជាគេហៅថា"សាលាអាចម៍គោ"។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អ្នកដំណើរដោយកង់ឬរទេះគោ ទៅមកតាមផ្លូវលំមួយស្របតាមមាត់ទន្លេ។នៅខាងត្បូងវត្តស្របនិងផ្លូវលំនេះមានរោងប្រក់ស្លឹកមួយដែលខណ្ឌជាបន្ទប់។ ពេលយប់គេទៅសម្រាកនៅផ្ទះឈើធំៗដែលសង់នៅក្នុងភូមិ។ នៅមុខវត្តព្រែកដំបង (ហៅវត្តចាស់) តាមមាត់ទន្លេនៅសង្ខាងខ្លោងទ្វារវត្តមានគេឆ្លាក់រូបយក្សពីរមុខគួរឱ្យខ្លាចឈរកាន់ដំបង (ចម្លងពីចម្លាក់ទ្វារបាលប្រាសាទព្រះខ័ន្ធ)។
នៅជាប់នឹងខ្លាងទ្វារ គេសង់សាលាសំណាក់មួយធំមានពាងទឹកនៅខាងមុខ ដែលក្មេងៗតែងតែទៅលេងស្វាចាំទីនៅទីនោះ។ នៅខាងជើងខ្លោងទ្វារមានរោងអ្នកតាមួយសង់ពីឈើឈ្មោះលោកតាពេជ្រ(ដុំថ្មមួយដុំដែលគេដាក់តម្កល់លើរានខ្ពស់)។ យូរៗម្តងឃើញគេបញ្ជាន់អារក្ស ដែលមានយាយយូ និងយាយទឹម ស្នងរូបអារក្សស្លៀកពាក់ពណ៌ឆើតៗលោតរាំទទ្រាក់ទទ្រើតបញ្ចើច តាមចង្វាក់ភ្លេងអារក្សញាប់រន្ថើន។ចូលតាមក្លោងទ្វារវត្តមានសាលាបឋមសិក្សាថ្មីគេទើបនឹងសាងសង់នៅសងខាងផ្លូវមានបួនអាគារសង់លើទួល(ការពារខែទឹកលិច)មួយអាគារមានបីបន្ទប់ ដែលមានសួនច្បារផ្កាចម្រុះនៅខាងមុខ។ បន្ទាប់ពីសាលារៀននេះទៅគឺជាទីធ្លាវត្តចាស់ ដែលខាងមុខគេមានព្រះវិហារសង់កម្ពស់ប្រហែល១ ម៉ែត្រពីដី។ ដែលពីដើមគេថាអាគ្រក់ តែងអង្គុយពីលើដំបូលវិហារនោះទម្លាក់ជើងមកដី យកដៃវែងលូកចាប់លោកនេនតូចៗយកទៅប្រលែងលេង ពេលលែងមកវិញលោកសង្ឃអស់នោះឈឺញ័រញាក់ចង់ជ្រុះសក់។ នៅក្បែរវិហារមានកុដិឈើខ្ពស់ពីដីរបស់លោកគ្រូសូត្រស្ដាំឈ្មោះលោកគ្រូស៉ុំ។ នៅតាមបណ្ដោយទីធ្លាវត្តគេដាំដើមគគីរខ្ពស់ៗ ដែលមានសត្វស្មោញមកធ្វើសំបុកនៅ។ពេលខ្យល់ខ្លាំងម្ដងៗអ្នកស្រុកតែងតែទៅរើសកូនស្ញោញមិនទាន់ដុះស្លាប ធ្លាក់មកដីយកមកដាក់ក្នុងទ្រុងធំចិញ្ចឹមទុកធ្វើម្ហូប។
ចូលផុតព្រះវិហារមានទីធ្លាធំមួយសម្រាប់គេលេងល្ខោនពេលបុណ្យម្ដងៗឬបញ្ចាំងកុនសម្ដេចឪ។ ផុតពីទីធ្លានោះទៅមានកុដិធំពីរសង់ពីស៊ីម៉ង់ខ្ពស់ផុតពីដី គឺជាកុដិសង្គ្រាជ ព្រហ្ម និងព្រះចៅអធិការ សំ។ នៅតាមផ្លូវក្នុងវត្តខ្វាត់ខ្វែងមានសួនច្បារផ្កាចម្រុះពណ៌និងដើមឈើធំៗដូចជាដើមស្វាយ,ដើមទឹកដោះគោ,ដើមពងមាន់...។ល។ បន្ទាប់ពីកុដិធំទាំងពីរមានសាលាឆាន់ធំមួយសង់អំពីស៊ីម៉ង់អាចដាក់មនុស្សបានរាប់រយនាក់។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

នៅតាមបណ្ដោយរបងខាងលិចមានកុដិព្រះសង្ឃធ្វើអំពីឈើខ្ពស់ពីដីសង់យ៉ាងមានរបៀបរបបនៅក្នុងនោះមានកុដិអាចារ្យផន ដែលជាគ្រូសូត្រឆ្វេង មានអណ្ដូងទឹកនិងរោងម៉ាស៊ីនភ្លើង។នៅរបងខាងត្បូងវត្តមានកុដិមួយសង់ដាច់ពីគេហៅកុដិលោកតាពាង។ លោកតាពាងជាសង្ឃដែលមិនសូវមានប្រាជ្ញាសូត្រធម៌អាថ៌មិនទាន់គេ អ្នកស្រុកមិនសូវរាប់រកយកចង្ហាន់ទៅប្រគេនទេ។ មុនពេលថ្ងៃត្រង់ឪខ្ញុំតែងប្រើខ្ញុំឲ្យយកចង្ហាន់ដើរឆ្លងប្រឡាយគ្មានទឹកមួយនៅកៀនរបងវត្តទៅប្រគេនលោក តាពាង។ នៅមុខវាំងភ្នំពេញពីដើមមានដើមគគីរខ្ពស់ៗនិងមានសត្វស្មោញទាំងហ្វូងរស់នៅ។ យាយចាស់ៗធ្វើដំណើរតាមកប៉ាល់កាត់មុខវាំងតែងតែលើកដៃសំពះមិនដែលខាន។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិខ្លះៗ នៃភូមិព្រែកដំបង ប្រវត្តិខ្លះៗ នៃភូមិព្រែកដំបង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.