ប្រវត្តិ នៃស្ពានអូរតាគី - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិ នៃស្ពានអូរតាគី

ផ្សាយថ្ងៃទី ១៣ តុលា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
«ស្ពានអូរតាគី» គឺជាឈ្មោះបទចម្រៀងដ៏ល្បីល្បាញមួយនៅក្នុងសម័យសង្គមរាស្ត្រនិយម និងផលិតឡើងក្នុងឆ្នាំ១៩៧៤ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងទីតាំងភូមិសាស្ត្រអូរតាគី ក្នុងខេត្តបាត់ដំបង។ប្រវត្តិនិងអត្ថន័យនៃបទ «ស្ពានអូរតាគី»អ្នកនិពន្ធ: និពន្ធទំនុកច្រៀង និងបទភ្លេងដោយកវីជើងចាស់ លោក គង់ ប៊ុនឈឿន។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ច្រៀងដោយ: លោក ស៊ិន ស៊ីសាមុត និងការសម្រួលតន្ត្រី: រៀបចំតន្ត្រីដោយលោក ហាស់ សាឡន​ដែលមានអត្ថន័យរឿងរ៉ាវ និងរៀបរាប់ពីអនុស្សាវរីយ៍ស្នេហាកំសត់របស់បុរសជាកម្មកររថភ្លើង និងនារីជាទីស្រលាញ់ ដែលធ្លាប់សាងក្បូនជីវិតរួមគ្នាដ៏ក្រលំបាកនៅក្រោមដើមគគីរ ជិតស្ពានអូរតាគី មុនពេលនារីនោះផ្លាស់ប្តូរចិត្តតាមម្តាយទៅរស់នៅទីឆ្ងាយ បន្សល់ទុកនូវស្នេហ៍កំសត់និងការឈឺចាប់នៅទីនោះ។
ទីតាំងភូមិសាស្ត្រអូរតាគីតំបន់អូរតាគី គឺស្ថិតនៅក្នុង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានភូមិសាស្ត្រជាប់នឹងតំបន់អូរ និងអាងទឹកធម្មជាតិ។ ស្ពាន និងតំបន់អូរតាគី បានក្លាយជានិមិត្តរូបនៃអនុស្សាវរីយ៍ស្នេហា ក៏ដូចជាកេរដំណែលអក្សរសិល្ប៍សិល្បៈដ៏មានតម្លៃរបស់ ខេត្តបាត់ដំបង។ បទ ស្ពានអូតាគី ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និពន្ធទំនុកច្រៀងដោយ លោក គង់ ប៊ុនឈឿន និពន្ធបទភ្លេងដោយ លោក គង់ ប៊ុនឈឿន
I. សម្រក់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាស់ស្ពានអូរតគី កាលបងនឹងអូនសាងក្បូនជីវីៗ ក្រោមដើមដើមគគីរក្នុងខ្ទមទុរគត។
II. អូនតាមម្ដាយទៅមង្គលបុរី គ្មានផ្ញើរសំដីអោយបងមួយមាត់ បងជាកម្មកររថភ្លើងកំសត់ៗ លួវផ្ញើរសំបុត្រតាមអ្នករត់ពន្ធ។
R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្ដាយអូនជេរផ្ញើរតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង។
III. ស្ពានអូរតាគីស្ពានអូរតាកែ ឲ្យពពាលខែនឹងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងនេះផង។
(ភ្លេង)
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្ដាយអូនជេរផ្ញើរតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង។
III. ស្ពានអូរតាគីស្ពានអូរតាកែ ឲ្យពពាលខែនឹងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងនេះផង។ ធ្វើជារនាំងបាំងនេះផង។ ធ្វើជារនាំងបាំងនេះផង៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119 ស្រាវជ្រាវដោយលោក នង ច័ន្ទថន និងរក្សាសិទ្ធិដោយ កាសែតឯករាជ្យជាតិ
ប្រវត្តិ នៃស្ពានអូរតាគី ប្រវត្តិ នៃស្ពានអូរតាគី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.