រាជធានីភ្នំពេញ: យុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1-5458 បើកបរតាម បណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច
កើតហេតុទល់មុខស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រែ ១ ខណ្ឌចំការមន បានជ្រុលទៅកៀរ ម៉ូតូមួយគ្រឿង ដែលនៅពីមុខ បណ្តាលឲ្យទាក់ដៃចង្កូត ដួលបោកទៅនឹងថ្នល់ រងរបួស ធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យបានឲ្យដឹងថា មុនពេល កើតហេតុគេឃើញយុវជនទាំងពីរនាក់ខាងលើនេះ បើកម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ក្រហមក្នុងល្បឿន យ៉ាងលឿនដូចហោះ ខណៈកំពុងបើក
បរស្របទិសដៅគ្នា លុះមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុល ទៅកៀរនឹងម៉ូតូម៉ួយគ្រឿងទៀត ដែលនៅខាងមុខ បណ្ដាលឲ្យដួល បោកទៅនឹងថ្នល់តែម្នាក់ឯងរងរបួសធ្ងន់នឹងស្រាលទាំងពីរនាក់តែម្ដង ។ ក្រោយកើតហេតុជនរងគ្រោះ
ទាំងពីរនាក់ត្រូវបានដឹកយកទៅព្យាលបាលនៅមន្ទីរពេទ្យ ឯខាងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុម គ្រួសារយកត្រឡប់ទៅផ្ទះវិញបាត់ទៅ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:03:00 AM
Rating:
No comments: