រាជធានីភ្នំពេញ: យុវជនពីរនាក់ បើកម៉ូតូមួយគ្រឿង តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើត
ទៅលិច លុះមកដល់ចំណុច កើតហេតុទល់មុខក្រសួងការងារ ម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តបុក
ចំពីមុខបណ្ដាលឲ្យយុវជនទាំងពីរនាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង កើតហេតុតែម្ដង ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១ នឹង ២៣ នាទីយប់ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក ។ ប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ បើកបរយុវជន ជិះគ្នាពីរនាក់ពាក់ស្លាកលេខ បាត់ដំបង 1G-0793 បើកបរតាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ
ខាងលើ ម៉ូតូបានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តកូរ៉េដឹកត្រី មួយគ្រឿង ពណ៌ស បើកបរដោយ បុរសម្នាក់ ពាក់ស្លាកលេខ កំពុងស្ពី 3A-0593 ដែលកំពុងបើក
បរបញ្ច្រាសទិសដៅគ្នា ដោយចាប់ ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់ កណ្ដាលម៉ូតូបណ្ដាលឲ្យយុវជន ទាំងពីរបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង ។ ក្រោយកើតហេតុ សពយុវជនទាំង
ពីរត្រូវបានកំឡាំងសមត្ថកិច្ចបានធ្វើ ការវាស់វែង ហើយបានទាក់ទង រកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនឹង
ម្ចាស់រថយន្តត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ធាននគរបាលចរាចរក្រុងរងចាំធ្វើការដោះស្រាយតាម ផ្លូវច្បាប់ជាក្រោយ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:35:00 AM
Rating:
No comments: