មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុគូទរថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រា បើករថយន្ត បោះពួយលឿនដូចហោះ ជាន់ហ្វ្រាំងមិនទាន់ បានជ្រុលចង្កូតទៅបុក គូទរថយន្តកាមរីហៃព្រីត ដែលកំពុងបើកបរ ស្របគ្នាពេញទំហឹង រួចរេចង្កូតទៅបុករនាំង ដែកចែកទ្រូងផ្លូវបាក់អស់ ៥ ផ្ទាំង បណ្តាល ឲ្យជាប់រនាំងដែកទៅមុខលែងរួច រថយន្ត ទាំងពីររងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវមុន្នីវង្ស ត្រង់ចំណុច មុខហាងលកបបរស ប៉ោកី ស្ថិតក្នុង សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុជនម្នាក់ បើករថយន្ត លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-4532 ទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង ស្រាជោក លុះមកដល់ចំណុចកើតហេតុ ខាងលើ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅ បុកគូទ រថយន្តកាមរីហៃព្រីត អត់ស្លាកលេខ ពីក្រោយពេញទំហឹង បណ្ដាលអោយខ្ទាត ជាង ២០ ម៉ែត្រ រួចរថយន្តរេចង្កូតទៅបុក រនាំងដែកចែកទ្រូងបាក់អស់ ៥ផ្ទាំង កៀបជាប់រនាំងដែកទៅមុខលែងរួច តែ សំណាងល្អមិនបណ្ដាលអោយអ្នកណារង របួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់បានទាក់ទង ហៅសមត្ថកិច្ច ជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការ ដោះស្រាយ ទៅតាមផ្លូវច្បាប់។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ស្រវឹងស្រាបើករថយន្តបុគូទរថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង ស្រវឹងស្រាបើករថយន្តបុគូទរថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.