មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូជ្រុលទៅបុកគូទរថយន្តរួចបោកទៅនឹងខឿនស្ពានរងរបួសធ្ងន់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: យុវជនម្នាក់បើកម៉ូតូ លឿនពេក ជាន់ហ្វ្រាំងមិនទាន់ បានជ្រុល ទៅបុកគូទរថយន្តពីក្រោយ បោកទៅ នឹងខឿនស្ពាន ៧មករា​ រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៩ នឹង ៣០ នាទី ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៦
តាមបណ្តោយផ្លូវកម្ពុជាក្រោម ត្រង់ចំណុចចុងស្ពានអាកាស ៧មករា ខាងកើត ស្ថិតក្នុង សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកម៉ូតូឌ្រីមសង់ ស៊េរី ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-1381 ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកគូទ រថយន្តពីក្រោយពេញទំហឹង បណ្ដាលបោក ទៅនឹងខឿនស្ពាន បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ រថយន្តបើករត់គេចបាត់ ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមកដល់ បានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗ ឯ ម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ទឹកល្អក់ ១ យកទៅរក្សាទុករងចាំបងប្អូន មកទទួលយកទៅវិញ៕ ស៊ីន កុសល

មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង សូមចុចមើលព័ត៌មានលម្អិត

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
បើកម៉ូតូជ្រុលទៅបុកគូទរថយន្តរួចបោកទៅនឹងខឿនស្ពានរងរបួសធ្ងន់ បើកម៉ូតូជ្រុលទៅបុកគូទរថយន្តរួចបោកទៅនឹងខឿនស្ពានរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.