មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាជនអស់ ៣៣ខ្នង


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ដែលសាងសង់ពីឈើប្រក់សង្ក័សី ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានចុះមកដល់ បានទាក់ទងទៅកម្លាំងរថយន្តពន្លត់ អគ្គីភ័យ មកបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង ២ នឹង ១៥ នាទីរសៀល ថ្ងៃទី ២៨ ខែ
មិថុនា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្នោតជ្រុំ ៣
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ
ដឹងថា មុនពេលកើតហេតុ គេបានឃើញមាន ផ្សែងលាយឡំជាមួយនឹងអណ្តាតភ្លើងខ្មួលខ្មាញ់ បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះមួយខ្នង ហើយដោយសារតែមាន ខ្យល់បក់ផងនោះ បានបណ្តាលឲ្យរាលដាល ទៅដល់ផ្ទះអ្នកជិតខាងដែលនៅក្បែរគ្នា បង្ករឲ្យមានការឆាបឆេះកាន់តែខ្លាំង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកស្រុកនាំគ្នាប្រញាប់រាយការណ៏ជូនសមត្ថកិច្ច។
លោក តេង ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានចុះមកដល់កន្លែង កើតហេតុ និងបានអន្តរាគមន៍ ហៅរថយន្ត ពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកធ្វើការបាញ់ ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ រហូតដល់ រលត់ទៅវិញជាស្ថាពរ ដោយប្រើរយៈពេល ជាង១ម៉ោង។
លោក តេង​ ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានមានប្រសាសន៍ ឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍ បាញ់ពន្លត់អគ្គីភ័យ ខាងលើនេះ បានប្រើប្រាស់រថយន្ត អស់ចំនួន ១៥ គ្រឿង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ នោះ ផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ដែលសង់អំពីឈើប្រក់សង្ក័សី ត្រូវបាន អគ្គីភ័យ លេបត្របាក់អស់ទាំងស្រុង ប៉ុន្តែសំណាងល្អ មិនបានបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះឡើយ ។ 
សូមបញ្ជាក់ផងដែរថា  ទន្ទឹមនឹងហេតុការណ៍ បងប្អូន ដែលបានឃើញហេតុការណ៍ បានធ្វើការរិះគន់ចំពោះក្រុមរថយន្តពន្លត់
អគ្គីភ័យថា ធ្វើការមិនបានល្អ មានការ យឺតយ៉ាវ ទម្រាំតែមកដល់ធ្វើការបាញ់ ពន្លត់នោះ ភ្លើងបានឆាបឆេះរាលដាល ដល់ផ្ទះផ្សេងទៀតស្ទើរតែអស់ទៅហើយ។
តែអ្វីដែលគួឲ្យសោកស្ដាយទៅទៀតនោះ គឺម៉ូតូរបស់អ្នកយកព័ត៌មានទូរទស្សន៍ ហង្សមាស និងទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ ចំនួន ២ គ្រឿង ត្រូវបានរថយន្តពន្លត់អគ្គីភ័យ កៀរ និងកិនរងការខូចខាតយ៉ាងដំណំ៕ កូននាគឆ្លងដែន

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាជនអស់ ៣៣ខ្នង អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាជនអស់ ៣៣ខ្នង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.