មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ត្រីអ្នករើសអេតចាយម្នាក់ត្រូវគេវ៉ៃរងរបួសសន្លប់ធំ​


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: ស្ត្រីម្នាក់អូសរទេះដើរ រើសអេតចាយត្រូវបានបុរសម្នាក់វាយ ឲ្យរងរបួសសន្លប់ធំ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១២ នឹង ៤៥ នាទីយប់ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវលំ​​​​​​​ ស្ថិតនៅក្នុងសង្កាត់ទឹក ៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីម្នាក់ដើរអូសរទេះ រើសអេតចាយតាមបណ្ដោយផ្លូវលំ ជាហូរហែ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រ្តីរងគ្រោះបានឈប់រទេះ ដើរសំដៅ ចូលទៅរើសស្បោងអេតចាយ ស្រាប់តែ ឃើញបុរសម្នាក់បានដើរចេញមកពីក្នុងផ្ទះ បានស្រែកដោយសំដីអសុរសថា «ង៉ែង» រើសអីណឹង ឯខាងនារីបានឆ្លើយថា ខ្ញុំរើសអេតចាយទេពូ ស្រាប់តែបុរសរូ​បនោះ ស្ទុះមកវាយនារីរងគ្រោះចំមុខ បណ្ដាលឲ្យ ងងឹតមុខដួលនៅនឹងគំនរសំរាម ភ្លាមៗនោះ បានអ្នករស់នៅភូមិផងក្បែៗគ្នានោះ ចេញមករីត និងច្របាច់ឲ្យ ទើបដឹងខ្លួន ឡើងវិញ នាងបានរៀបរាប់ បន្តឲ្យដឹង ទៀតថា គាត់មានឈ្មោះ បេង ថា អាយុ ៤៨ ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមាមជ័យ ខណ្ឌមានជ័យ សព្វថ្ងៃនេះប្រកបមុខរបរ រើសអេតចាយ គ្រាន់តែចញ្ចឹមគ្រួសារ តែប៉ុណ្ណោះ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ដើម្បីឲ្យជួយរកយុត្តិធម៌ជូនគាត់។ ថូ ផល្លី

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ស្ត្រីអ្នករើសអេតចាយម្នាក់ត្រូវគេវ៉ៃរងរបួសសន្លប់ធំ​ ស្ត្រីអ្នករើសអេតចាយម្នាក់ត្រូវគេវ៉ៃរងរបួសសន្លប់ធំ​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.