មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកម៉ូតូបុករុឺម៉កម៉ូតូពីក្រោយរងរបួសបែកមុខមាត់ស្រាល


មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង សូមចុចមើលព័ត៌មានលម្អិត

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
រាជធានីភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយ យុវជនម្នាក់ទៀត បើកម៉ូតូ លឿនពេក បានជ្រុលទៅបុកគូទរុឺម៉កម៉ូតូ ដែលបើក ដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរនឹង នារីម្នាក់ ចំគូទចំហៀងពីក្រោយពេញទំហឹង បណ្ដាលអោយធ្លាក់អ្នកបើករុឺម៉ករងរបួស បែកមុខមាត់ស្រាលទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០ នាទីយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណុច ផ្លូវចាក់សំរាមចាស់ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកម៉ូតូមួយគឿង ម៉ាកអ៊ែហ្លែតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-7400 ទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើ ជាន់ហ្វ្រាំងមិនទាន់ បានជ្រុលទៅ បុកគូទរុឺម៉កម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1AM-7222 ចំគូទចំហៀងពេញទំហឹង បណ្ដាលអោយអ្នកបើករុឺម៉ក ធ្លាក់ពីលើម៉ូតូ ទល់ផ្អកបែកមុខមាត់ទាំងសងខាងរងរបួសស្រាល។

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន មកដល់អោយភាគីទាំងពីរចរចាគ្នា ដោយខាងម្ចាស់រុឺម៉ក បានទារថ្លៃសំណង ១០០ដុល្លារ តែភាគីខាងម៉ូតូបង្ក ឆ្លើយថា មិនមានលុយទេ ព្រោះបានផឹកស៊ី អស់លុយហើយ ណាផ្ទះនៅឆ្ងាយទៀត បើចង់យកម៉ូតូក៏យកទៅ សមត្ថកិច្ចអោយ ចរចាគ្នាអស់ជាងមួយម៉ោង ខាងម៉ូតូនៅតែ ឆ្លើយថាអត់លុយដដែល ទើបសមត្ថកិច្ច សំរេចធ្វើការវាស់វែងយកទៅអធិការដ្ឋាន ខណ្ឌមានជ័យ រងចាំដោះស្រាយនៅពេល ក្រោយ។ ស៊ីន កុសល
ស្រវឹងស្រាបើកម៉ូតូបុករុឺម៉កម៉ូតូពីក្រោយរងរបួសបែកមុខមាត់ស្រាល ស្រវឹងស្រាបើកម៉ូតូបុករុឺម៉កម៉ូតូពីក្រោយរងរបួសបែកមុខមាត់ស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.