មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅគូទរថយន្តរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ :  បុរសពីរនាក់ដោយសារតែ ប្រញាប់ខុសក្បួនមិនមើលភ្លើងសញ្ញាចរាចរណ៍ ដែលមិនទាន់អោយគេអាចឆ្លងកាត់បាន ក៏ជិះម៉ូតូយ៉ាងលឿន ហើយចាប់ហ្វ្រាំង មិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តបណ្ដាល អោយរងបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ដោយហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ២១ នឹង ៣០នាទីយប់ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ត្រង់ចំនុចស្តុបទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេរប៉ូ ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6444 ក្នុងល្បឿនលឿនដូចហោះ ទិសដៅពីកើតទៅលិច ហើយដោយសារតែ អ្នកបើកបរម៉ូតូមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ ដែលមិនទាន់លោតពណ៌ខៀវ នៅឡើយ ហើយម៉ូតូបានព្យាយាមឆ្លងកាត់ ដោយមិនប្រយត្ន័ក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿង មិនចាំម៉ាកដែលបានបើកបរ ក្នុងទិសដៅពីត្បូងទៅជើង ចំចំហៀងក្រោយ ខាងឆ្វេងបណ្ដាលអោយម៉ូតូដួលនៅនឹងថ្នល់ចំណែកឯអ្នកបើកបរទាំងពីរនាក់វិញ ម្នាក់រងរបួសធ្ងន់ គឺបាក់ជើងឆ្វេង និងហូរ ឈាមចេញតាមត្រចៀក និងម្នាក់ទៀត រងរបួសស្រាល ភ្លាមនោះរថយន្តបាន​បើក រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែជនរងគ្រោះនោះដេកដួលកណ្ដាលផ្លូវក្នុងថ្លុកឈាមតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានអ្នកនៅម្ដុំនោះ ទាក់ទងរថយន្ត សង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ដឹកយក ទៅគ្លីនិកឯកជន តែដោយសារតែសភាពជម្ងឺ ធ្ងន់ធ្ងរពេកក៏ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីព្យាបាល ឯម៉ូតូជន រងគ្រោះវិញ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការដ្ឋាន ខណ្ឌទួលគោក រងចាំម្ចាស់មកទទួលយកទៅវិញ។ស៊ីន កុសល
បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅគូទរថយន្តរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅគូទរថយន្តរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.