ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌទូលគោក កំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ខ្លួនសង្ស័យបានចំនួនពីរនាក់ ដែលលាក់សារធាតុញៀន១កញ្ចប់ និងដកហូត ម៉ូតូ១គ្រឿង កាលវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខ សាលាវិទ្យាល័យ ជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ជនសង្ស័យទី១ មានឈ្មោះ ង៉ែត ប៊ុនធឿន ហៅ ឆើត ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ ២៧១ ស្ទួន ក្រុម ៤ ភូមិ ២ សង្កាត់បឹង សាឡាង ខណ្ឌទូលគោក។
ជនសង្ស័យទី ២ មានឈ្មោះ ហីុ សុធី ហៅ នៅ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានមុខរបរ រត់រុឺម៉កម៉ូតូ ស្នាក់ជាមួយគ្នា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android (VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងនគរបាល ខណ្ឌទួលគោក ចុះពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចខាងលើ ស្រាប់តែលេចជនសង្ស័យ មានគ្នាពីរនាក់ បើកម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ ០១៦ ពណ៌ខ្មៅ មិនមានស្លាកលេខ កំពុងបើកបរ តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូង ទៅជើង ឆ្លងកាត់គោលដៅ ដោយមានការ សង្ស័យ បានឆែកឆេរ ទៅលើខ្លួនប្រាណ បានរកឃើញថ្នាំញៀន ១ កញ្ចប់តូច និងធ្វើការឃាត់ខ្លួនតែម្ដង។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន នាំខ្លួនទៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ថ្នាំញៀន ១កញ្ចប់ និងម៉ូតូមួយគ្រឿង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:53:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:53:00 PM
Rating:
No comments: