ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ទន្លេបាសាក់ ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៣នាក់ ដកហូតបានថ្នាំញៀន ២៤កញ្ចប់ និងទូរហ្គែម ចំនួន ១ កាលពីវេលាម៉ោង ១ នឹង ២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចកន្លែងទូរហ្គេមបាញ់ត្រី ផ្ទះលេខ 8GAE0 ផ្លូវសុធារស ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន ទី១ មានឈ្មោះ ធឿន ចាន់ ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ទី ២ មានឈ្មោះ កែវ ចន្ថា ភេទស្រី អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្លូវ 4GB អាគារប៊ូឌីញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ទី ៣ មានឈ្មោះ វុធ វណ្ណារី ភេទ អាយុ ៣០ ឆ្នាំ ជាអ្នកកាន់កាប់ទូរហ្គេមបាញ់ត្រី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី ២ មានឈ្មោះ កែវ ចន្ថា ភេទស្រី អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្លូវ 4GB អាគារប៊ូឌីញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ទី ៣ មានឈ្មោះ វុធ វណ្ណារី ភេទ អាយុ ៣០ ឆ្នាំ ជាអ្នកកាន់កាប់ទូរហ្គេមបាញ់ត្រី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនោះ គឺកម្លាំងសមត្ថកិច្ចបានល្បាត និងរឹតបន្តឹង កន្លែងកើតហេតុខាងលើ រហូតដល់មាន ការសង្ស័យ ដោយឃើញជនសង្ស័យកំពុង តែឈរ(លក់)ជួញដូរគ្រឿងញៀននៅមុខទីតាំងហ្គេមបាញ់ត្រីនោះ កម្លាំងរបស់លោក ក៏បានចុះឃាត់ខ្លួនបុរសស្ត្រី ២នាក់ ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅកន្លែងកើតហេតុ និងបានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៤ កញ្ចប់តូច បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជា អ្នកកាន់កាប់កន្លែងហ្គេមបាញ់ត្រី និងដកហូត ទូរហ្គេមយកទៅរក្សាទុកនៅ សាលាសង្កាត់ទន្លេបាសាក់ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់ ខាងលើរួមនឹងវត្ថុតាងរួចមក សមត្ថកិច្ចបាន នាំមកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់ ៕ សហការី
សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៣នាក់ ដកហូតបានថ្នាំញៀន ២៤កញ្ចប់ និងទូរហ្គែមចំនួន ១
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
1:10:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
1:10:00 AM
Rating:

សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: