មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឈប់ស្តុបត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយកៀរធ្លាក់កាងមុខ

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់បើករថយន្តឈប់ នៅស្តុបត្រូវបានរថយន្តមួយគ្រឿងទៀត បើកមកពីក្រោយបានវ៉ាខាងស្តាំ កៀរធ្លាក់ កាងខាងមុខទៅលើដី។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង  ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ស្តុបណតប៊្រីត ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ប្តីប្រពន្ធពីរនាក់ បើករថយន្តមួយគ្រឿង ម៉ាករ៉េហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1968 តាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ ចំណុចកើតហេតខាងលើ បានឈប់ស្តុប ព្រោះភ្លើងចរាចរណ៍ ពណ៌ក្រហម ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-9600 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសដៅគ្នាពីលិចទៅកើតបានវ៉ារថយន្តរ៉េហ័រខាងស្តាំដៃ បណ្តាលឲ្យ កាងរថយន្តធុនដ្រាខាងក្រោយ កៀរកាង រថយន្តរ៉េហ្វ័រ ខាងមុខធ្លាក់ទៅលើដី ខ្ទាតចេញរថយន្តប្រមាណជាង ៥ម៉ែត្រ ទើបឈប់ សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ ឲ្យភាគីទាំងសងខាងសម្រុះ សម្រួលគ្នា ខាងម្ចាស់រថយន្តធុនដ្រា សងសំណង ទៅរថយន្តរ៉េហ្វ័រ ចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សហការី
បើករថយន្តឈប់ស្តុបត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយកៀរធ្លាក់កាងមុខ បើករថយន្តឈប់ស្តុបត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយកៀរធ្លាក់កាងមុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.