មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់

ភ្នំពេញ៖ ជនជាតិវៀតណាម ២ នាក់ ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ ទួលសង្កែ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង កាលពីវេលាម៉ោង ៦ នឹង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ផ្ទះបែរលើទឹក ផ្លូវជាតិលេខ ៥ ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿង ញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក ទៀង ច័ន្ទសារ អធិការ នៃអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ និងលោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងបទល្មើសគ្រឿង ញៀន ខណ្ឌឬស្សីកែវ សហការជាមួយ នគរបាលប៉ុស្តិ៍ទួលសង្កែ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ  ឆៃ ធី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ និង ទី២-ឈ្មោះ សុខ ទី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ សំណង់ (ប្រើប្រាស់) មានទីលំនៅផ្ទះលេខ ៧២ ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា ជាក់ស្តែងនៅក្នុង ប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ខាងលើ  ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ដោយក្នុងនោះ ដកហូតគ្រឿងញៀន ៣ កញ្ចប់តូចធំ, ជញ្ចីង ថ្លឹងថ្នាំញៀនចំនួន មួយគ្រឿង, ថង់សម្រាប់ ច្រកមួយចំនួន និងឧបករណ៍សម្រាប់ ប្រើប្រាស់មួយចំនួនទៀត ហើយកម្លាំង សមត្ថកិច្ចយើងទាំងអស់ បានធ្វើការបិទ បញ្ចប់នៅវេលាម៉ោង ៧ នឹង ១០នាទីយប់ ថ្ងៃដដែល។
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.