ភ្នំពេញ៖ ជនសង្ស័យ ០១ នាក់ ដែលជាមុខ សញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវបង្ក្រាបបាន កាលពីម៉ោង ៣ នឹង ៣០នាទី រសៀល ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចភូមិលូក្រុម ៧ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែក ប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ ដឹកនាំបង្ក្រាបបទល្មើសគ្រឿងញៀននេះបានអោយដឹងថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ប៉ែន ស៊ីថា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ជួញដូរ)
មានស្រុកកំណើតនៅភូមិថ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
មានស្រុកកំណើតនៅភូមិថ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
លោកបានបន្តអោយដឹងទៀតថា ក្រោយពី បានបើកការស្រាវជ្រាវរួច កំលាំងជំនាញ ផ្នែកគ្រឿងញៀនខណ្ឌ ប៉ុសិ៍្ត បានបើក កិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀន ជាលទ្ធផលសរុបក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបាន ធ្វើការដកហូតវត្ថុតាងរួមមាន÷ ក្រាម ពណ៌សថ្លា ចំនួន ៩កញ្ចប់តូច ថង់ប្លាស់ស្ទិច សំរាប់ច្រកសារធាតុញៀន ១ ចំនួន រួមទាំង ឧបករណ៍សំរាប់ប្រើប្រាស់ ១ ចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាន សមត្ថកិច្ចបញ្ជូនទៅ កាន់អធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ៩កញ្ចប់តូច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:

No comments: