ភ្នំពេញ៖ រថយន្តលុចស៊ីស RX30 បើកបោះពួយយ៉ាងលឿន មកដល់ផ្លូវបំបែក ជាបួន ជ្រុលទៅបុករថយន្ត បាឡែន ពេញទំហឹង បណ្ដាលឲ្យរថយន្តហោះទៅបុក បង្គោលស្តុបបាក់១ដើម រថយន្តរងការ ខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង ៣ នឹង ១០នាទីទៀបភ្លឺ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ផ្លូវបំបែក ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញ បុរសបីនាក់ បើករថយន្តបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-8492 តាមបណ្ដោយផ្លូវមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងស្តុបបានពាក់កណ្ដាលទៅហើយ ស្រាប់តែមានរថយន្តលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9235 បើកបរដោយប្រុសពីរស្រីមួយ តាមបណ្ដោយ ផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តបានឡែនចំពាក់កណ្ដាល ពេញទំហឹង បណ្ដាលឲ្យរថយន្ត បាឡែន ហោះទៅបុកបង្គោលស្តុបបាក់១ដើម ចំណែកម្ចាស់រថយន្តបានឡែនរងរបួសធ្ងន់ពីរនាក់ និងស្រាលម្នាក់ រីឯខាងរថយន្ត លុចស៊ីស ពុំមានរងរបួសនោះទេ ភ្លាមៗនោះ អ្នករងរបួសត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត ទាំងពីរគ្រឿងរងការខូតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅជំនាញមកធ្វើការវាស់វែង រថយន្តទំាងពីរគ្រឿងទៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយនៅ ពេលក្រោយ។ សហការី
បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតដូចគ្នា
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:29:00 PM
Rating:

No comments: