មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកបង្គោលថ្មក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសជនជាតិម្នាក់ស្រវឹងស្រា ជោកជាំ បើករថយន្តលុចស៊ីស RX350 យ៉ាងលឿន ងោកមួយភាំង ជ្រុលទៅបុក បង្គោលថ្មពេញទំហឹង បណ្ដាលអោយរថយន្ត ក្រឡាប់ផ្ងាជើងទ្រមេឃច្រងាង ម្ចាស់រថយន្ត រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ នឹង ៤០នាទីយប់ ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៧
ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិឫស្សី១ ជិតការ៉ាសសាំងតេលា ក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិម្នាក់ បើករថយន្ត លុចស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1588 ទិសដៅពីត្បូងទៅជើង ល្បឿនយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ ខណៈមកដល់ចំណុចកើតហេតុ ខាងលើ បានងោកមួយភាំង ក៏ជ្រុលទៅបុក បង្គោលថ្មពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលអោយរថយន្តក្រឡាប់ផ្ងាជើងទ្រមាឃច្រង៉ាង ឯម្ចាស់រថយន្តបានធាក់បំបែក កញ្ចក់រថយន្តលូនចេញមកក្រៅរងរបួស ដៃម្ខាងហើយគ្រវីក្បាលហួសចិត្តមិនគួរងោកសោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់កន្លែងកើតហេតុ តែដោយសារ មិនប៉ះពាល់សម្បត្តិរដ្ឋ ក៏បានអោយស្ទូច រថយន្តយកទៅជួលជុលខ្លួនឯងទៅ៕ ផ្កាយព្រឹក
ស្រវឹងស្រាបើករថយន្តបុកបង្គោលថ្មក្រឡាប់ផ្ងាជើង ស្រវឹងស្រាបើករថយន្តបុកបង្គោលថ្មក្រឡាប់ផ្ងាជើង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.