មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត LUCIDA បើកបុកក្បាលនាគចែកផ្លូវ បាក់អស់ ១កង់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់១កង់ រថយន្តខូតខាតផ្នែកខាងមុខ ទៅលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៧
ស្ថិតតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុច ការ៉ាសសាំងតូតាល់ ក្នុងសង្កាត់ទូលទំពូង ២ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក LUCIDA ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-7790 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលអោយបាក់ក្បាលនាគ ១កង់ រថយន្តបង្ករងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំទៅមុខលែងរូច តែសំណាងល្អ មិនបង្កអោយអ្នកណាម្នាក់រងរបួសនោះទេ ភ្លាមៗនោះ ម្ចាស់រថយន្តបានបើកទ្វារ រថយន្តគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងជំនាញ មកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ នៃស្នងការ រាជធានីភ្នំពេញ រង់ចាំអោយម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់។ សហការី
រថយន្ត LUCIDA បើកបុកក្បាលនាគចែកផ្លូវ បាក់អស់ ១កង់ រថយន្ត LUCIDA បើកបុកក្បាលនាគចែកផ្លូវ បាក់អស់ ១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.