មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ៤កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោក ធ្វើការ ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានគ្រឿង ញៀន ៤កញ្ចប់តូច ការពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវ ២៧១ នៅជាប់មន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) នៅក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
យុវជនរូបនោះ​ មាន សឹង តុលា អាយុ ១៩ មុខរបរ ជាងសំណង់ ស្នាក់នៅនៅម្តុំ ព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់យុវជនខាងលើនេះ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក កំពុងតែ ល្បាតនៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញយុវជនរូបនោះ កំពុងឈរ និងដើរទៅវិញទៅមក ភ្លាមៗនោះ សមត្ថកិច្ចមានការសង្ស័យ ក៏បានហៅមក សួរនាំ និងឆែកឆេរនៅលើដងខ្លួន បានប្រទះឃើញម្សៅសក្រាមប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់តូច ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសួរនាំបន្ត និងពិនិត្យ ទឹកនោម ឃើញថាមានសារធាតុញៀន ពិតប្រាកដមែន។
បច្ចុប្បន្ន យុវជនរូបនោះ និងវត្ថុតាងត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ៤កញ្ចប់ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ៤កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.