មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន បានរៀបចំកម្មវិធី វេទិការសាធារណៈ ភូមិ សង្កាត់មានសុវត្ថិភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ១៤ នឹង ៣០ ក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន បានរៀបចំ កម្មវិធីសាធារណៈ ភូមិ-សង្កាត់ មាន សុវត្ថិភាព ស្ថិតនៅទីតាំង ផ្ទះលេខ ៤០ ផ្លូវ ២៨២ ភូមិ ៣។
ក្នុងពិធីសំណេះសំណាលនេះ ក្រោ​មអធិបតីភាព លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង ១ និងលោក គល់ សុផាត នាយប៉ុស្តិ៍នគរបាល សង្កាត់បឹងកេងកងទី ១ ដោយមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៥២នាក់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
លោកនាយប៉ុស្តិ៍ បានលើកឡើងនូវលក្ខខណ្ឌ ទាំង ៩ ចំណុច ភូមិ សង្កាត់មានសុវត្ថិភាព និងបញ្ហាសំខាន់ គឺលុបបំបាត់គ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ ព្រមទាំងសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ជួយសហការ ជាមួយអាជ្ញាធរមូលដ្ឋាន បើជួបនូវបញ្ហា ខាងលើ សូមរាយការណ៍ ផ្តល់ព័ត៌មាន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងចាត់វិធានការ តាមនីតិវិធី និងបានផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមអញ្ជើញមកធ្វើ អត្តសញ្ញាណបណ្ណផងដែរ។
ជាចុងក្រោម លោកស្រីចៅសង្កាត់ បានមានមតិសំណេះសំណាល និងស្នើសុំឲ្យ មានការលើកឡើងនូវសំណូមពរផ្សេងៗ ដែលបងប្អូនបានជួបការលំបាកនាពេលកន្លងមក នៅគ្រានោះដែរបងប្អូន ប្រជាពលរដ្ឋ បានសំណូមពរមកអាជ្ញាធរសង្កាត់ ដោយនៅលើផ្លូវចំនួនពីរកន្លែង គឺ ទី ១ ត្រង់ចំណុចផ្លូវ ២៨២ ក្រោយផ្សារឡាក់គី មានភាពងងឹតពិបាកធ្វើដំណើរ សូមឲ្យជួយ ដាក់ភ្លើងបំភ្លឺផ្លូវ និងទី ២ សូមអោយជួយដោះសម្រាមដែលមានក្លិនស្អុយបានទាន់ពេលវេលា នៅចំណុចផ្លូវ ព្រះសីហនុ កែងផ្លូវ ៦៣ ក្រោយភ្នំពេញ អុបទិក ។
ចៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន បានរៀបចំកម្មវិធី វេទិការសាធារណៈ ភូមិ សង្កាត់មានសុវត្ថិភាព ចៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន បានរៀបចំកម្មវិធី វេទិការសាធារណៈ ភូមិ សង្កាត់មានសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.