មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវាក់នឹងរថយន្តមួយគ្រឿងទៀត បានរេចង្កូតទៅបុកស្លាកចរាចរណ៍ បាក់អស់ ១ រួចជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិ ម្នាក់ទៀត បើករថយន្តកូរ៉េដឹកមី ខ្វះការ ប្រុងប្រយ័ត្ន ជ្រុលទៅស្លាកចរាចរណ៍នៅ លើចិញ្ចើមផ្លូវបាក់អស់១ដើម និងបន្តទៅបុក ដើមឈើ១ដើមទៀតទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួស។
ហេតុការនេះកើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ១០ នាទីយប់ ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ តៃកុងរថយន្ត និងព្រូម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាកកូរ៉េចង្កូតស្តាំ ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ PP-2433 តាមបណ្តោយផ្លូវ លេខ ២៨៩ ទិសដៅពីជើងទៅត្បូង បានដឹកកេះមី ចេញពីម្តុំរង្វង់មូល កាំកូសុីធី ដើម្បីយកទៅដាក់នៅម្តុំផ្សារអូទ្បាំពិក លុះមកដល់ចំណុចកើតហេតុខាងលើ បានវាក់អុើនឹងរថយន្តមួយគ្រឿងទៀត ដែលឈប់នៅពីមុខ ស្រាប់តែពេលនោះ តៃកុងរថយន្តបានបួងចង្កូតគេចពីរថយន្ត ដែលឈប់ខាងមុខ ក៏រេចង្កូតទៅបុកស្លាក ចរាចរណ៍ នៅលើចិញ្ចើមផ្លូវ បាក់អស់១ដើម ហើយរថយន្តមិនទាន់អឹ់ល្បឿន ក៏ជ្រុលទៅ បុកដើមឈើ១ដើមទៀតទៅមុខលែងរួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន ចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ មកយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យ ចរារចណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តវាក់នឹងរថយន្តមួយគ្រឿងទៀត បានរេចង្កូតទៅបុកស្លាកចរាចរណ៍ បាក់អស់ ១ រួចជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច បើករថយន្តវាក់នឹងរថយន្តមួយគ្រឿងទៀត បានរេចង្កូតទៅបុកស្លាកចរាចរណ៍ បាក់អស់ ១ រួចជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.