មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទុស្សេខ្សែភ្លើងឆេះបង្គោលភ្លើងផ្សារសំណង់ ១២ផ្អើលទាំងយប់

ភ្នំពេញ៖ ទុស្សេខ្សែភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅបង្គូលភ្លើងផ្សារសំណង់(១២) បង្កឲ្យមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង ៨ នឹង ០០នាទីយប់ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៥៦៥ នៅនិងផ្សារសំណង់ (១២) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមអ្នករស់នៅម្តុំកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបង្គោលភ្លើងមួយដើម នៅចំណុចកើតហេតុខាងលើ មានការឆ្លងចរន្ត ហើយបណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំង ភ្លាមនោះៗអ្នករស់នៅក្បែរនោះ បានយកបំពងពន្លត់អគ្គីភ័យបាញ់ពន្លត់ និងបានទំនាក់ទំនងទៅសមត្ថកិច្ច យករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ចំនួនពីរគ្រឿង មកដល់ភ្លាមៗ តែមិនទាន់បានបាញ់ពន្លត់នោះទេ ត្រូវបានអ្នកស្រុកបាញ់ពន្លត់ដោយបំពង់ពន្លត់អគ្គីភ័យ អស់ប្រមាណជាង ១០បំពង់ ទើបបានរលត់ទាំងស្រុង នៅវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃដដែល។
ក្រោយកើតហេតុរថយន្តពន្លត់អគ្គីភ័យទាំងពីរគ្រឿង បានត្រឡប់ទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកវិញ ចំណែកប្រជាជនបានត្រឡប់ទៅផ្ទះរៀងៗខ្លួន៕ ស៊ីន កុសល
ទុស្សេខ្សែភ្លើងឆេះបង្គោលភ្លើងផ្សារសំណង់ ១២ផ្អើលទាំងយប់ ទុស្សេខ្សែភ្លើងឆេះបង្គោលភ្លើងផ្សារសំណង់ ១២ផ្អើលទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.