សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគាស់ផ្ទះបានពីរនាក់ និងរត់គេចខ្លួនម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគាស់ផ្ទះបានពីរនាក់ និងរត់គេចខ្លួនម្នាក់

ភ្នំពេញ: នគរបាលប៉ុស្តិ័ស្ទឹងមានជ័យ ធ្វើការឃាត់ជនសង្ស័យ ២នាក់ និងម្នាក់ទៀត កំពុងរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពរដ្ឋមួយកន្លែង យកទ្រព្យសមត្តិអស់ជាច្រើន
ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧​នឹង ៤០នាទីយប់ ថ្ងៃទី ៥ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះលេខ ៣ ក្រុម ២ ផ្លូវលំ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ១៖ មានឈ្មោះ ហែម វណ្ណៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅក្រោយវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ទី២៖ មានឈ្មោះ អាស្អាត ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រោយ វត្តស្ទឹងមានជ័យ។
ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ៅ មុន្នី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា នៅយប់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ ជនសង្ស័យមានគ្នា ៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះ របស់គាត់យកទ្រព្យសម្បត្តិរួមមានលុយ ១០០០ដុល្លារ កាតទូរស័ព្ទ គិតជាទឹកប្រាក់ ៥០០ដុល្លារ និងលេបថប ១គ្រឿង។
ក្រោយពីគាស់យកទ្រព្យរបស់គាត់រួចគេចខ្លួនបាត់ស្រមោល គាត់កបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ជនសង្ស័យមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់ ទើបតែនៅយប់ថ្ងៃទី ៥ ខែ កក្ដដា នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ២នាក់ និងបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវនាំខ្លួនមកប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគាស់ផ្ទះបានពីរនាក់ និងរត់គេចខ្លួនម្នាក់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគាស់ផ្ទះបានពីរនាក់ និងរត់គេចខ្លួនម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.