យកម៉ូតូទៅប៉ះកង់ជក់បារីជិតដបសាំងបង្កឲ្យឆាបឆេះម៉ដ្ឋរួចគេចខ្លួនបាត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យកម៉ូតូទៅប៉ះកង់ជក់បារីជិតដបសាំងបង្កឲ្យឆាបឆេះម៉ដ្ឋរួចគេចខ្លួនបាត់

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះទីតាំង ប៉ះកង់ម៉ូតូ និងលក់ប្រេងសាំងមួយកន្លែង យ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ចូលរោងចក្រកាត់ដេរ QMI ស្ថិតនៅក្នុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ដែលបង្កឡើងដោយបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ បានអូសម៉ូតូម៉ាក គុបជ្រុង១គ្រឿង ទៅឲ្យជាងប៉ះកង់  បន្ទាប់ មកម្ចាស់ម៉ូតូខាងលើនោះ បានជក់បារីនៅ ក្បែរដបសាំង ទើបបង្កឲ្យមានការឆាបឆេះ ឡើងតែម្ដង។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


បុរសដែល ជាជាងប៉ះកង់ម៉ូតូរូបនោះ មិនត្រូវបានគេ ស្គាល់ឈ្មោះនោះឡើយ គាត់មិនបានរង របួសនោះឡើយ ហើយទីតាំងរកស៊ីរបស់គាត់ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង រួមជាមួយ ម៉ូតូម៉ាកគុបជ្រុង១គ្រឿង ជារបស់ជន បង្កហេតុ ,ធុងខ្យល់ ដែលជាស្នប់សម្រាប់ សប់កង់ ម៉ូតូ១គ្រឿង, រទេះសម្រាប់អូស សម្ភារៈ ១គ្រឿង សាំងជាច្រើនដប រួមទាំង រានសម្រាប់ដាក់ដបសាំង និងសម្ភារៈ មួយចំនួនទៀតផងដែរ។ ដោយឡែកបុរស ម្ចាស់ម៉ូតូ បង្ករហេតុក៏មិនត្រូវបានគេស្គាល់ ឈ្មោះទេ និងបានគេចខ្លួនបាត់ស្រមោល ខណៈពេលកំពុងមាន ការភ្ញាក់ផ្អើលកើត ឡើងនោះ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខាងលើ បុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់នោះ បានអូសម៉ូតូម៉ាកគុបជ្រុង ១គ្រឿង របស់ខ្លួន ដែលបែកកង់ទៅឲ្យបុរសដែល ជាជាងប៉ះកង់ឲ្យ ហើយ ខណៈពេលគាត់ កំពុងតែប៉ះកង់ម៉ូតូសុខៗ ស្រាប់តែបុរស ម្ចាស់ម៉ូតូបានជក់បារី នៅក្បែរដបសាំង ទើបបណ្ដាលឲ្យមាន ការឆាបឆេះឡើង តែម្ដង។ ពេលនោះដបសាំងបានផ្ទុះឡើង ធ្វើឲ្យភ្លើងឆាបឆេះរាលដល់ ម៉ូតូគុបជ្រុង ដែលយកទៅប៉ះកង់នោះ ព្រមទាំងសម្ភារៈ ជាងនៅក្បែរនោះ និហឆេះរាលដល់ កាប៊ីន ខ្សែភ្លើងដែលនៅលើបង្គោលនៅជិតនោះថែមទៀតផង។ ភ្លាមៗនោះ អ្នករស់នៅក្បែរ នោះ បាននាំគ្នាយក បំពង់ពន្លត់អគ្គីភ័យទៅ បាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ៕ សហការី
យកម៉ូតូទៅប៉ះកង់ជក់បារីជិតដបសាំងបង្កឲ្យឆាបឆេះម៉ដ្ឋរួចគេចខ្លួនបាត់ យកម៉ូតូទៅប៉ះកង់ជក់បារីជិតដបសាំងបង្កឲ្យឆាបឆេះម៉ដ្ឋរួចគេចខ្លួនបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.