បើកម៉ូតូប្រញាប់ទៅយកមិត្តភក្តិទាក់ដៃចង្កូតនឹងកញ្ចក់រថយន្ត ដួលបោកនឹងថ្នល់ស្លាប់ នៅកន្លែង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូប្រញាប់ទៅយកមិត្តភក្តិទាក់ដៃចង្កូតនឹងកញ្ចក់រថយន្ត ដួលបោកនឹងថ្នល់ស្លាប់ នៅកន្លែង

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូចេញពីកោះពេជ្រប្រញាប់ទៅយកមិត្តភក្តិនៅម្តុំសួនក្តាន់ពីបានទាក់ដៃចង្កូតនិងកញ្ចក់រថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យដួលបោកនិងថ្នល់អូសប្រមាណជាង២០ម៉ែត្រទាំងមនុស្សនិងម៉ូតូស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៏។

ហេតុការនេះកើតឡើងការពីវេលាម៉ោង៩-០០នាទីយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧ស្ថិតនៅចំណុចមុខអគារសន្តិភាព ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះគួយ ឆេកូ ភេទ ប្រុស អាយុ១៩ មុខរបរជាបុក្គលិកនៅកោះពេជ្រស្នាក់នៅម្តុំផ្ទះឯកឧត្តមជាសុផារាផ្លូវ៥៩៨សង្លាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិជុំរះពេន ស្រុកសំរោង ខេតនតតាកែវ។

តាមការបញ្ជាក់ប្រាប់ពីឪពុកជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុកូនរបស់គាត់បានជិះមួយគ្រឿងម៉ាកZOOMER-Xពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1GC-8209ជិះម្នាក់ឯងតាមបណ្តោយមហាវិថីសហពន្ធ័រុស្សីទិសដៅពីកើតទៅលិចជិះចេញពីកោះពេជ្រក្នុងល្បឿនយ៉ាងលឿនប្រញាប់មកយកមិត្តភក្តិនៅម្តុំសួនក្តាន់ពីលុះមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតនិងកញ្ចក់រថយន្តមួយគ្រឿងមិនចាំម៉ាកបើកស្របទិសដៅបណ្តាលឲ្យដួលបោកនិងថ្នល់អូសប្រមាណជា២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធម៏នៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ដកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសាច់ញាត្តិជនរងគ្រោះដើម្បីមកទទួលយកសពជនរងគ្រោះយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនសាច់ញាត្តិជនរងគ្រោះយកត្រឡប់ទៅវិញ។ ស៊ីន កុសល

បើកម៉ូតូប្រញាប់ទៅយកមិត្តភក្តិទាក់ដៃចង្កូតនឹងកញ្ចក់រថយន្ត ដួលបោកនឹងថ្នល់ស្លាប់ នៅកន្លែង បើកម៉ូតូប្រញាប់ទៅយកមិត្តភក្តិទាក់ដៃចង្កូតនឹងកញ្ចក់រថយន្ត ដួលបោកនឹងថ្នល់ស្លាប់ នៅកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:39:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.