ភ្នំពេញ៖ នារីជនជាតិចិនស្រស់សោភាម្នាក់រួមដំណើរ និងមិត្តភក្តិប្រុសស្រីជាច្រើននាក់ទៀត បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយមនុស្សប្រុសស្រីបីនាក់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងប្រុសស្រីពីរនាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវលេខ ១៩៥២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតគេឃើញមនុស្សប្រុសស្រីជនជាតិចិនជាច្រើននាក់ បើករថយន្តស៊េរីទំនើប ម៉ាកអូឌីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0888តាមបណ្តោយផ្លូវលេខ ១៩៥២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេយុខាងលើ បានឆ្លងផ្លូវភ្នំពេញហាណូយ បត់ឆ្វេងដៃ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-8992ជិះដោយមនុស្សប្រុសស្រីបីនាក់ តាមបណ្តោយផ្លូវ ភ្នំពេញហាយណូយ ទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែកប្រុសស្រីពីរនាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្តកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តឆ្លងផ្លូវលឿនពេក ជ្រុលទៅបុកម៉ូតូឌ្រីមសង់រងរបួសធ្ងន់ស្រាលប្រុសស្រីបីនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:

No comments: