ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ រួមដំណើរកូនតូចម្នាក់ទៀត បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បណ្តាលឲ្យរងរបួសជើងស្តាំម្ខាងធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ ១០០៧ កែងផ្លូវលេខ ១៩៨២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីនក្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់ រួមដំណើរនិងកូនតូចម្នាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2764តាមផ្លូវលេខ ១៩៨២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនកែងនិងផ្លូវ ១០០៧ ក៏ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-5730ជិះដោយបុរសម្នាក់ តាមផ្លូវលេខ ១០០៧ ទិដដៅពីជើងទៅត្បូងពេញទំហឹង បណ្តាលរងបួសជើងស្តាំម្ខាងធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នា ដោយភាគីខាងរថយន្តបានដឹកជនរងគ្រោះ ទៅព្យាបាលដោយខ្លួនឯង និងចេញថ្លៃព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ហាយឡែនឌ័រព្រលះម៉ូតូផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:

No comments: