បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាលម្នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖  បុរសម្នាក់បើករថយន្តស៊េរីទំនើបឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងចាប់
ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំកាងខាងក្រោយរងកាខូចខាតតិចតួចចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩-៤០នាទីយប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២១៥កែងនិងផ្លូវលខ១៣៨ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តឡង់គ្រឺស័រស៊េរីទំនើបពីគ្រឿងបើកបន្តកន្ទុយគ្នាតាមបណ្តោយផ្លូវលេខ១៣៨ទិសដៅពីលិចទៅកើតចំណែករថយន្តមួយគ្រឿងបើកនៅខាងមុខមិនចាំស្លាកលេខចំណែកមួយគ្រឿងទៀតពណ៏សពាក់ស្លាកលេខភ្នំពេញ2AJ-3913បើកបរដោយបុរសម្នាក់មកពីក្រោយខណៈពេលនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១០ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AK-9298ជិះតាមបណ្តោយផ្លូវលេខ២១៥ទិដដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តបើកនៅខាងក្រោយចំកាងខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យរងកាខូចខាតបន្តិចបន្តួចឯម្ចាស់ម៉ូតូដួលរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុខនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារងចាំដោះស្រាយគ្នានៅពេលក្រោយ៕

បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាលម្នាក់ បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:34:00 AM Rating: 5

No comments:

Powered by Blogger.