បើករថយន្តក្រឡុុកស៊ីម៉ងត៍លឿនពេក ជ្រុលទៅបុកម៉ូតូ ស្លាប់យុវជនម្នាក់ និងម្នាក់រងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តក្រឡុុកស៊ីម៉ងត៍លឿនពេក ជ្រុលទៅបុកម៉ូតូ ស្លាប់យុវជនម្នាក់ និងម្នាក់រងរបួសធ្ងន់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុុកស៊ីម៉ងត៍លឿនពេក ជ្រុលទៅបុកម៉ូតូយុវជនម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយព្យាយាមបើករត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងតៃកុង និងរថយន្ត។
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ ៣១០ កែងផ្លូវ ៦៣ ក្នុងសង្កាត់បេងកែងកង ១ ខណ្ឌចំកាមន។
សពជនរងគ្រោះមានឈ្មោះ ផល សុវណ្ណ បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មុចរបរសិស្សថ្នាក់ទី ១០ វិទ្យាល័យព្រះសុីសុវត្តិ ស្នាក់នៅផ្សាររន្ទះបាញ់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0125 បើកបរដោយបុរសម្នាក់តាមផ្លូវលេខ ៦៣ ទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ ផ្លូវលេខ ៣១០ ​បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-8924ជិះដោយ យុវជនពីរនាក់តាមផ្លូវលេខ ៣១០ ទិសដៅ ពីកើតទៅលិច ពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ ត្រូវរថយន្តកិនចំក្បាលបែកខួរស្លាប់ គួរអោយរន្ធត់ និងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្ករ មិនព្រមឈប់ទទួលខុសត្រូវ ព្យាយាមបើករត់បានប្រហែល ២០០ ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងហៅជំនាញមកស្ទូចរថយន្ដ និងម៉ូតូទៅការរិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើករថយន្តក្រឡុុកស៊ីម៉ងត៍លឿនពេក ជ្រុលទៅបុកម៉ូតូ ស្លាប់យុវជនម្នាក់ និងម្នាក់រងរបួសធ្ងន់ បើករថយន្តក្រឡុុកស៊ីម៉ងត៍លឿនពេក ជ្រុលទៅបុកម៉ូតូ ស្លាប់យុវជនម្នាក់ និងម្នាក់រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:37:00 PM Rating: 5

No comments:

Powered by Blogger.